បង្រៀន​កូន​ឲ្យមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ ងាយ​តើ​!

បង្រៀន​កូន​ឲ្យមាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ ងាយ​តើ​!

​ទំនាក់ទំនង​គឺជា​គន្លឹះ​សំខាន់​ក្នុង​ការរស់នៅ​របស់​ម​នុស្ស​គ្រប់រូប ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​សម្រេច​ជោគជ័យ​នៅពេល​ដែល​អ្នកមានទំនា​ក់​ទំនង​ល្អ ដូចនេះ​បើ​អ្នក​ចង់​បង្រៀន​ឲ្យ​កូន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ អ្នក​ត្រូវ​តែ​បង្រៀន​កូន​ពី​តូច ដោយ​អ្នក​អាច​និយាយ​ពាក្យ​ទាំង​៥​ម៉ាត់​ជាមួយ​គេ នោះ​យូរ​ទៅ​គេ​នឹង​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ​។​

1.​    ​កូន​ត្រូវ​តែ​ចង​ចាំ​ថា ភាពស្មោះត្រង់​គឺជា​អ្វី​ដែល​កូន​ត្រូវតែ​មាន​ក្នុង​ខ្លួន​ជា​ចាំបាច់​នៅពេលដែល​កូន​ទាក់ទង​ជាមួយ​អ្នក​ដទៃ​។​
2.​    ​កូន​ត្រូវ​តែ​រៀន​ចេះ​ចុះ​ចូល​ក្នុង​សង្គម​ជា​មួយ​អ្នកដទៃ មិន​ត្រូវ​នៅ​ឯង​កោរ​តា​ឯង​ឡើយ ព្រោះ​វា​មិន​អាច​ធ្វើឲ្យ​កូនសម្រេច​កិច្ចការ​ដែល​កូន​ចង់​ធ្វើ​នោះទេ ដោយសារតែ​គ្មាន​អ្នក​ជួយ​កូន​។​
3.​    ​កូន​ត្រូវ​តែ​យកចិត្ត​ស្មោះរប​ស់​កូន​ដើម្បី​ឈ្នះ​ការស្រលាញ់​ពី​អ្នក​ដទៃ នោះ​យូរ​ទៅ​កូន​នឹង​មាន​មិត្ត​កាន់តែ​ច្រើន​ដែល​អាច​ជួយ​កូន​នៅ​ពេល​ដែល​កូន​ជួបនឹង​ការលំបាក​។​
4.​    ​កូន​មិន​ត្រូវ​តែងតែ​សង្ស័យ​ពី​អ្នក​ដទៃ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​មិន​ហ៊ាន​ចូល​មក​ជិត​កូន​ឡើយ​។​
5.​    ​នៅពេល​ដែល​កូន​រាប់អាន​ជាមួយ​អ្នកដទៃ កូន​ត្រូវ​តែ​ជឿជាក់​គ្នា និង​យល់ចិត្ត​គ្នា ទើប​ទំនាក់ទំនង​នេះ​បាន​យូរអង្វែង ហើយ​មិន​ត្រូវ​ព្រោះតែ​រឿង​តូចតាច ហើយ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ​។​

​នៅពេល​ដែល​អ្នក​ប្រើពាក្យ​ទាំងនេះ​ចំពោះ​កូន នោះ​កូន​អ្នក​នឹង​អាច​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​គេ​គោរព​ស្រលាញ់​ច្រើន នោះ​កូន​នឹង​អាច​ទទួល​ជោគជ័យ​ក្នុង​ជីវិត​របស់​គេ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។