ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez

Doliprane TVC

អ្នកគាំទ្រ​ជាច្រើន​ពិតជា​ពេញចិត្ត​ណាស់​ដែល Selena Gomez គ្មាន​ភាព​ពាក់ព័ន្ធ​នឹង​អតីត​សង្សារ Justin Bieber បន្តទៀត ហើយនឹង​រឹតតែ​សប្បាយចិត្ត​ថែមទៀត ប្រសិនបើ​នាង​ជ្រើស​រើសយក​ប្អូនប្រុស​មិត្តភក្តិ​ជិតស្និទ្ធ​នាង Taylor Swift ។​​ការនិយាយ​លេងសើច​រវាង Selena និង លោក Austin Swift បានធ្វើ​ឲ្យ​បណ្តា​អ្នកគាំទ្រ​ជាច្រើន​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ពួកគេ ព្រោះ​អ្នក​ទាំងពីរ​ពិតជា​ស័ក្តិសម​គ្នា​ណាស់ ។

ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez

អ្នកគាំទ្រ​បានផ្តល​មតិយោបល់​ថា Justin មានឱកាស​យ៉ាងច្រើន តែ​គេ​មិនអាច​ចាប់យក​ឱកាស​ទាំងនោះ ហើយ​ពេលនេះ Selena ក៏​គួរ​ដើរ​រំលង​រូបគេ​ទៅរក​អ្នកផ្សេង​ទៀត​ដែល​អាចធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា សប្បាយរីករាយ និង ស្គាល់​សេចក្តីស្នេហា​ពិត​ម្តងទៀត ។ អ្វីដែល​នាំ​ឲ្យ​គេ​គិតថា ប្អូនប្រុស Taylor ជា​មនុស្ស​ម្នាក់​ដែល​អាច​ឲ្យ​នាង​មាន​អារម្មណ៍​នោះ​ឡើងវិញ ព្រោះតែ​ភាពជិតស្និទ្ធ​របស់​នាង និង Taylor ហើយ​គេ​ជឿជាក់ថា Austin ក៏​ជា​មនុស្ស​ម្នាក់​ដូច Taylor ដែរ ។​ ​តើ Austin និង Selena អាច​នឹង​ចាប់អារម្មណ៍​នឹង​ការលើកឡើង​របស់​អ្នកគាំទ្រ​ទេ ? ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)
ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez ប្អូនប្រុស Taylor Swift ចេញ​ពន្លក​ស្នេហ៍​ថ្មី​សម្រាប់ Selena Gomez