រុស្ស៊ីគម្រោង ប្រើប្រាស់មីស៊ីល ដើម្បីបាញ់កម្ទេច អាចន៍ផ្កាយព្រះគ្រោះ

បរទេស: យោងទៅតាមប្រភពព័ត៍មានពីusnews.com បានសរសេរឲ្យដឹង កាលពីថ្ងៃ ម្សិលមិញថា អ្នកវិទ្យាសាសស្ត្ររបស់ រុស្ស៊ី មានគម្រោង ក្នុងការប្រើប្រាស់ គ្រាប់មីស៊ីល របស់ខ្លួនក្នុងការបាញ់ បំបែកអាចន៍ផ្កាយ ដែលមាននៅក្នុង លំហអាកាស។

របាយការណ៍ពីទីភ្នាក់ងាររដ្ឋ TASSបាននិយាយថា អ្នកវិទ្យាសាស្ត្រមាន សង្ឃឹមមុតមាំក្នុងការអភិវឌ្ឍបន្ថែម គ្រាប់មីស៊ីលBallistic ឆ្លងទ្វីបរបស់ខ្លួន ឲ្យអាចមានសមត្ថភាព បាញ់ដុំអាចន៍ផ្កាយមួយ ដែលមានទំហំពី ២០ទៅ៥០ម៉ែត្រ ដែលកំពុងតែបាន ធ្វើដំណើរមក កៀកនឹងភពផែនដី។

រុស្ស៊ីនឹងធ្វើការបាញ់សាកល្បងមីស៊ីល ដើម្បីកំទេចអាចន៍ផ្កាយ ជាលើកតំបូង នៅឆ្នាំ២០៣៦ ដែលជាឆ្នាំដែលត្រូវបាន អ្នកវិទ្យាសាស្ត្រអះអាង ពីការខិតជិតមកដល់ នៃដុំអាចន៍ផ្កាយ Dubbed Apohis៕

ប្រែសម្រួល: ស៊ុនលី