ព្យុះទីហ្វុង ស៊ីក្លូន វីស្តុន វាយប្រហារ មកលើដែនដី Fiji

ស៊ីអ៊ិនអ៊ិន៖ ខ្យល់ព្យុះទីហ្វុង ស៊ីក្លូន វីស្តុន កំពុងវាយប្រហារ មកលើដែនដី Fiji ។ នេះបើយោងតាម ការបញ្ជាក់អ្នកឧតុនិយម Derek Van Dam បានថ្លែងយ៉ាងដូច្នេះ ។

គេបានដឹងថា ខ្យល់ព្យុះនេះ មានកម្លាំងខ្លាំងក្លា ដែលបានវាយប្រហារ មកលើដែនកោះនេះ ដែលធ្វើឲ្យខ្សែទឹក មហាសមុទ្ររួមតូច នៅចន្លោះដែនកោះ Viti LevuនិងVanua Levu ។

Vann Dam បានបញ្ជាក់ថា "វាបានរីកធំឡើងៗ ហើយបាចសាចតែម្តង វាកំពុងតែបង្កផលកាន់តែអាក្រក់ខ្លំាង ហើយក៏បង្ហាញឲ្យឃើញល្អវិញ" ។

គេបានដឹងច្បាស់ថា ខ្យល់ព្យុះ ត្រូពិក ស៊ីក្លូន វីស្តុន មានកម្លាំងបក់បោកប្រមាណ១៨០ម៉ាុយក្នុង១ម៉ោង ហើយកំសួល របស់វាមានប្រមាណ២២០ ម៉ាយក្នុង១ម៉ោងឯណោះ វាស្ថិតក្នុងចំណោមព្យុះ សង្ឃរាធំៗទាំង៥ ។ មជ្ឈមណ្ឌល ព្រមានអំពីព្យុះទីហ្វុង បានថ្លែងយ៉ាងដូច្នេះ ៕