គូស្វាមី ភរិយាថ្មី មកពីបណ្តា ប្រទេស នៅលើ ពិភពលោក ប្រមាណជាង ៣០០០គូ បាននាំគ្នារៀបចំពិធី អាពាហ៍ពិពាហ៍ នៅក្នុងប្រទេស កូរ៉េខាងត្បូង

សេអ៊ូល៖ គូស្វាមីភរិយាថ្មី ប្រមាណជាង ៣០០០គូ បាននាំគ្នាមករៀបចំពិធី អាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ថា វាជាមហាអស្ចារ្យណាស់ សម្រាប់គូស្វាមីភរិយាថ្មីដែលបាន នាំគ្នាមកកាន់ប្រទេសកូរ៉េខាងត្បូង ហើយប្រារព្វពិធី អាពាហ៍ពិពាហ៍នៅ ក្នុងព្រះវិហារមួយ ដែលនេះជាកម្មវិធី មួយធ្វើឡើងនៅទូទាំងចក្រវាឡិ៍តែម្តង ។

នៅមុនថ្ងៃប្រារព្ធពិធី អាពាហ៍ពិពាហ៍ឡើង គូស្វាមីភរិយាទាំងអស់បានមកជួបជុំគ្នា ដោយមានអាជ្ញាធរនៅ ព្រះវិហារមួយចាត់ចែងកម្មវិធី ដែលផ្តើមធ្វើឡើង នៅថ្ងៃសៅរ៍នេះ នៅក្រុង Gapyeong ភាគខាងកើត ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

ព្រះវិហារនៅក្រុងនេះ មានបរិវេណធំទូលាយ ហើយគេតែងតែប្រារព្ធពិធិនេះ ជារៀងរាល់លើក ដោយចាប់ផ្តើមតាំងពីឆ្នាំ១៩៦០មកម្ល៉េះ ។

អ្នកដែលបានរៀបចំ ពិធីអាពាហ៍ពិពាហ៍ ដំបូងគេនៅក្នុងព្រះវិហារនេះ បានលាចាកលោកទៅហើយ ក្នុងវ័យ៩២ឆ្នាំ នៅខែកញ្ញា ឆ្នាំ២០១៣ ។

គូស្វាមី ភរិយាថ្មី មកពីបណ្តា ប្រទេស នៅលើ ពិភពលោក ប្រមាណជាង ៣០០០គូ បាននាំគ្នារៀបចំពិធី អាពាហ៍ពិពាហ៍ នៅក្នុងប្រទេស កូរ៉េខាងត្បូង