ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្នួល ពាក់ព័ន្ធករណីគ្រឿងញៀន

ក្រចេះ៖ កម្លាំងនគរបាលស្រុកស្នួល នៅម៉ោងប្រមាណ ៦៖៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន នៅចំណុចស្ទឹងខៀវ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ សារី ជា ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិស្រែស្តៅ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារត្បូងឃ្មុំ ១១ខែ ពាក់ព័ន្ឋករណីឃាតកម្ម និងជាប់ពន្ធនាគារ ខេត្តត្បូងឃ្មុំលើកទី២ រយៈពេល៦ខែពាក់ពន្ឋករណីអំពើលួចម៉ូតូ, ទី២.ឈ្មោះ នួន សុខលី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារត្បូងឃ្មុំ ៦ឆ្នាំ ពាក់ព័ន្ឋករណីប្លន់, ទី៣ឈ្មោះ ហាក់ ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងទី៤.ឈ្មោះ ណាក់ វ៉ាន់ណេត ភេទស្រី អាយុ២៣ឆ្នាំ រស់នៅឃុំអណ្តូងថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

អាជ្ញាធរបានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន បន្សល់ទុកកន្លែងកើតហេតុ។ បច្ចុប្បន្នកំពង់កសាងសំណុំរឿង បញ្ជូនទៅការិយាលយ័ជំនាញខេត្ត ។ ដោយឡែក ម៉ោង ០៖១០ នាទី នៅថ្ងៃខែធ្នាំដដែល កំលាំងជំនាញ បានសហការជាមួយកំលាំង ប៉ុស្តិ៍រដ្ឋបាលបានបន្តធ្វើការបង្រាប ករណីជួញដូររក្សារទុកគ្រឿង នៅចំណុចផ្ទះជួលភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួលខេត្តក្រចេះ ឃាត់ខ្លួនបាន ១នាក់ឈ្មោះ តុង ស្រីមាន ភេទស្រី អាយុ ៣៤ធ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួលស្រុកស្នួល ខេត្តក្រចេះ។ ដកហូតវត្ឋុតាងក្នុងខ្លួនរួមមាន ម្សៅក្រាមពណ៌ស សង្ស័យជា រឿងញៀនចំនួន៩កញ្ចប់ ៨កញ្ចប់តូច,១កញ្ចប់ធំ នឹងទូរសព្វ័ ១គឿង៕

ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្នួល ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្នួល ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្នួល ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនមនុស្ស៤នាក់ នៅស្នួល ពាក់ព័ន្ធករណីគ្រឿងញៀន