តើ​ពេលដែល​ស្ត្រី​ស្រវឹង ​មាន​អ្វីខ្លះ​កើតឡើង ?

Doliprane TVC

-​រអ៊ូរទាំ​ច្រើនជាង​មុន​
​បុរស​មាន​អារម្មណ៍​ថា​ពេលដែល​ស្ត្រី​ស្រវឹង​តែង​និយាយ​ច្រើនជាង​បុរស ពិសេស​ស្ត្រី​ខ្លះ​ដែល​មិនចេះ​មាត់​កសោះ ពេល​ស្រវឹង​បែរជា​បូរបាច់មាត់ច្រើន​គួរឱ្យ​ធុញទ្រាន់​ថែមទៀត ។ ក្នុងករណី​ខ្លះទៀត​នៅពេល​ឮ​និយាយ​ច្រើន​សង្កៀរត្រចៀកបុរស​ចាប់ផ្តើម​តមាត់​ក៏​អាច​កើតការ​គាស់​រំលើងរឿងរ៉ាវ​តូចធំ​ពីមុន​មក​ប​ង្កើ​ត​ជា​សង្គ្រាមពាក្យសំដីហើយ​នាំឱ្យ​កើតជា​ហិង្សា​ក្នុង​គ្រួសារ​ទៀតផង ។ ហេតុនេះ​បុរស​ខ្លះ​ពេល​ស្ត្រី​ស្រវឹងបានប្រកាន់យក​វិធី​«​ដាំ​ដើម​គ​»​មិន​តមាត់​ឡើងឬក៏​ដើរចេញ​ឆ្ងាយ​តែម្តង ។

-​ចាប់ផ្តើម​មិនសូវ​កំណាញ់​ខ្លួនប្រាណ​ដូច​កាលពីមុន​
​ជា​ប្រការ​មួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង ព្រោះ​ឥទ្ធិពល គ្រឿង​ស្រវឹង​នេះ​បានធ្វើឱ្យ​ស្ត្រី​ខ្លះ​ត្រូវអស់​ខ្លួនប្រាណ ហើយ​នៅ ពេល​ស្វាង​កាលណា​បានមក​អង្គុយ​យំសោក​ស្តាយ ។ បុរស​ខ្លះទៀត ឆ្លៀតឱកាស​ពេល​ស្ត្រី​ស្រវឹង​បាន​បន្លំ​លូកលាន់ ឬ​ចូល​កៀក​ស្និទ្ធស្នាល មិន​ក្រែង​ចិត្ត​ឡើយ ។ ស្ត្រី​ខ្លះទៀត​ដោយសារ​ឥទ្ធិពល​គ្រឿង​ស្រវឹង បាន​បណ្តោយ​ខ្លួនប្រាណ​ពាសវាល​ញ​សកាល ទីបំផុត​ធ្លាក់ខ្លួន​ជា​ស្ត្រី ដែល​នរណា​យក​ក៏បាន​ដោយ​មិនបាន​តាំងចិត្ត ហើយ​ករណី​ធ្ងន់ធ្ងរ ចុងក្រោយ​អាច​ក្លាយជា​ស្ត្រី​លក់ខ្លួន​ដោយ​មិនបាន​តាំងចិត្ត ៕

តើ​ពេលដែល​ស្ត្រី​ស្រវឹង ​មាន​អ្វីខ្លះ​កើតឡើង ?