Q&A: តើ​ការបាញ់ទឹក​ស្ពែ​ម​ខាងក្រៅ​អាច​ការពារ​ការបង្ក​កំណើត ១០០ ភាគរយ​ទេ ?

Doliprane TVC

​សំណួរ ៖ បើសិន​នាង​ខ្ញុំ​ប្រើ​វិធី​ពន្យារកំណើត​តាមបែប​ធម្មជាតិ​ដោយពេល​ស្វាមី​ជិតឈានដល់​កំពូល​ដកចេញ​មក​បាញ់​ទឹក​ស្ពែ​ម​នៅ​ខាងក្រៅ តើ​អាច​ការពារ​កំណើត​មាន​ប្រសិទ្ធភាព​ឬទេ ? នាង​ខ្ញុំ​ភ័យខ្លាច​ថា​ការពន្យារ​កំណើត​បែបនេះ​នាំឱ្យ​មានគភ៌​បន្តទៀត​ព្រោះ​បើ​កើត​បញ្ហា​បែបនេះ​នាង​ខ្ញុំ​ពិតជា​ជួប​ការលំបាក​ខ្លាំង​ព្រោះថា​ពេលនេះ​ពួកយើង​មានកូន​បីនាក់​ក្នុង​ប​ន្ទ្ទុ​ក​គ្រួសារ​ទៅហើយ។ ក្រៅពីនេះ ​តាំងពី​រៀបការមក​ខ្ញុំ​បាន​រម្លូតកូន​ចំនួន ២ ដង​មកហើយ​ដែរហេតុនេះ​ភ័យខ្លាច​ថាបើ​មានកូន​បន្តទៀត​ អាច​ត្រូវ​រម្លូតកូន​ទៀតដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។

​ចម្លើយ ៖ បញ្ហា​នេះ​អ្នក​មិនត្រូវ​ភ័យព្រួយ​ពី​ការ​មានកំណើត​ទារក​បន្តទៀត​ទេព្រោះថា​វិធីពន្យារកំណើត ​នោះ​មាន​ច្រើន​រាប់មិនអស់ហេតុនេះ​មិនត្រូវ​ងប់ងុល​ប្រើ​វិធី​មួយ​នេះឡើយ។បច្ចុប្បន្ននេះ​វិទ្យាសាស្ត្រ ​រីកចម្រើន​ណាស់​អ្នក​អាចជ្រើសរើស​វិធី​ទប់ស្កាត់​កំណើត​បាន​ច្រើនបែប​ដូចជា​ប្រើ​ស្រោមអនាម័យ ការ​លេបថ្នាំ​ពន្យារកំណើត ការដាក់​កង ការ​ក្រៀវ ជាដើម ។

​អ្នក​ត្រូវ​ចងចាំ​ថា​ការ​ពន្យារកំណើត​ដោយ​ការដក​បញ្ចេញ​ខាងក្រៅ​របស់​បុរស​ជា​វិធី​ការពារកំណើត​ដែល​មិនមាន​ប្រសិទ្ធភាព​ទេ ពីព្រោះថាមាន​មនុស្ស​មិនតិច​ទេ​ដែលមាន​គភ៌​ដោយសារ​ការដកចេញ​មិនទាន់ ។ ពេលខ្លះ​ទោះ​ដកចេញទាន់ពេលវេលា​ក៏ដោយ ប៉ុន្តែ​ទឹក​ស្ពែ​ម​អាច​ជ្រាប​ចេញមក​មុន​ក៏​បណ្តាលឱ្យ​មានគភ៌​ដូចគ្នាហេតុនេះ​មិនត្រូវ​ជ្រើសរើស​វិធីដក​បញ្ចេញ​ខាងក្រៅ​នេះឡើយ ៕​