សារលិខិតមរណៈទុក្ខ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ញើជូន ចំពោះមរណភាព លោក Boutros Boutros Ghali

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រោយពីទទួលបានដំណឹង អំពីមរណភាពរបស់លោក ប៊ូថ្រូស ប៊ូថ្រូស ហ្កាលី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សម្តេចបានផ្ញើសារលិខិតមរណៈទុក្ខជូនចំពោះ លោក អ៊ាបឌែល ហ្វាតា អ៊ែលស៊ិស៊ិ ប្រធានាធិបតី នៃសាធារណៈរដ្ឋអារ៉ាប់អេហ្ស៊ី។

ខ្លឹមសារ នៃលិខិតមរណៈទុក សម្តេចបានបញ្ជាក់ថា "ឯកឧត្តម ខ្ញុំមានទុកយ៉ាងក្រៀមក្រំ ដោយបានទទួលដំណឹងថា ឯកឧត្តម ប៊ូថ្រូស ប៊ូថ្រូស ហ្កាលី អតីតរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប និងជាអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានទទួលមរណៈភាព កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦"។

ខ្លឹមសារលិខិត បានបញ្ជាក់បន្ថែមទៀតថា "ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាំអោយប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនុវមរណៈទុក្ខ ជូនចំពោះក្រុមគ្រួសារ និងរដ្ឋាភិបាលអេហ្ស៊ីប ចំពោះការបាត់បង់ មនុស្សជាទីស្រឡាញ់របស់ខ្លួន និងជាអ្នកការទូតអេហ្ស៊ីបដ៏ចំណាន ដែលបានចូលរួមចំណែក ក្នុងការកសាងសន្តិភាព និងសន្តិសុខអន្តរជាតិ ក្នុងពិភពលោក ក៏ដូចជាដំណើរការសន្តិភាព នៅក្នុងប្រទេសកម្ពុជា"។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា "ដោយចងចំជានិច្ច នៅក្នុងទឹកចិត្តរបស់យើងខ្ញុំ ចំពោះការខិតខំប្រឹងប្រែង មិនចេះនឿយហត់ ដ៏មានតម្លៃរបស់ ឯកឧត្តម ប៊ូថ្រូស ប៊ូថ្រូស ហ្កាលី ក្នុងការជួយកសាងសន្តិភាព និងការអភិវឌ្ឍកម្ពុជា ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមបន់ស្រន់សូមអោយវិញ្ញានក្ខន្ធរបស់ ឯកឧត្តមទៅកាន់សុគតិភព"៕

សារលិខិតមរណៈទុក្ខ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ញើជូន ចំពោះមរណភាព លោក Boutros Boutros Ghali

សារលិខិតមរណៈទុក្ខ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ផ្ញើជូន ចំពោះមរណភាព លោក Boutros Boutros Ghali