បង្ហាញមនុស្សជុំវិញពិភពលោក​អំពី​អ្នក ជាមួយ​នឹង​មុខ​ងារ Facebook នេះ នៅ​រាល់​ពេល​គេ​ចូល​មើល Profile Timeline របស់​អ្នក!

វាជាមុខងារមួយ ដែលប្រើប្រាស់ សម្រាប់​បង្ហាញ ឬ​ណែនាំ​ខ្លួន អំពី​ម្ចាស់​គណនី ដើម្បី​អោយ អ្នក​ប្រើ​ប្រាស់ ផ្សេងៗទៀត បាន​ស្វែង​យល់​អំពីគេ។ ចំពោះមុខងារនេះដែរ យើងអាចហៅវាថា មុខងារ Intro ឬក៏ Bio ស្រដៀងទៅនឹង Describe yourself ដែរ តែសូមកុំច្រលំណា គឺវាមិនដូចគ្នាឡើយ ដោយមុខងារ Intro ឬក៏ Bio នេះ ទើបនឹងមានថ្មីៗនេះទេ ដែលស្របពេលជាមួយនឹង Profile Picture ទ្រង់ទ្រាយថ្មី ស្ថិតនៅចំកណ្តាល នៃប្រូហ្វាល់ (Profile) របស់យើង។

បង្ហាញមនុស្សជុំវិញពិភពលោក​អំពី​អ្នក ជាមួយ​នឹង​មុខ​ងារ Facebook នេះ នៅ​រាល់​ពេល​គេ​ចូល​មើល Profile Timeline របស់​អ្នក!

អ្នកអាចសរសេរណែនាំ បរិយាយពីខ្លួនអ្នកបាន ដោយគ្រាន់តែ ចូលទៅកាន់ កម្មវិធីហ្វេសប៊ុក > រួច​ចូល​ទៅ​កាន់ Profile របស់អ្នកទាំងអស់គ្នា > បន្ទាប់មក នឹងឃើញ ពាក្យថា Edit Bio ឬ Intro ស្ថិតនៅខាងក្រោម Profile Picture របស់អ្នកទាំងអស់គ្នា ជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថា ចំពោះចំនួនតួរអក្សរ ដែលអ្នកអាច វាយបញ្ចូលបាននោះ គឺមានចំនួន ត្រឹមតែ 101​ តួអក្សរ​តែប៉ុណ្ណោះ ទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ មួយវិញទៀត មុខងារក៏អាចប្រើបាន ទាំងនៅលើ ស្មាតហ្វូន iOS/Android និងកុំព្យូទ័រ ផងដែរ និយាយរួមទៅ គឺទូទាំងសកល តែម្តង។

បង្ហាញមនុស្សជុំវិញពិភពលោក​អំពី​អ្នក ជាមួយ​នឹង​មុខ​ងារ Facebook នេះ នៅ​រាល់​ពេល​គេ​ចូល​មើល Profile Timeline របស់​អ្នក!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ជាមួយមុខងារដ៏ពិសេសនេះ អ្នកអាចសរសេរពី ចរិកលក្ខណៈរបស់អ្នក ថាតើ អ្នកជាមនុស្សបែបណា ចូល​ចិត្តអ្វី ឬផ្សេងៗទៀត ដែលអាស្រ័យទៅលើអ្នក ចង់ប្រាប់គេ។ ហើយវានឹង កាន់តែប្រសើរ និងងាយស្រួល បន្ថែមទៀត សម្រាប់អ្នកដែលចង់ ស្វែងយល់អំពីអ្នកនោះ។ ដូចនេះ សូមរីករាយ ជាមួយនឹង មុខងារ​ថ្មី​មួយ​នេះ ទាំងអស់គ្នាណា

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

បង្ហាញមនុស្សជុំវិញពិភពលោក​អំពី​អ្នក ជាមួយ​នឹង​មុខ​ងារ Facebook នេះ នៅ​រាល់​ពេល​គេ​ចូល​មើល Profile Timeline របស់​អ្នក!

  • ដោយ: Mai
  • 10:47 PM, 20 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ