សញ្ញា 6 យ៉ាង​ដែល​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ នាំ​អោយ​សរីរាង្គ​មួយ​ចំនួន​ងាប់ និង​ឆាប់​ចាស់!

ដូចដែលអ្នកទាំងអស់គ្នា ធ្លាប់បាន​សិក្សា និង​ដឹង​ពី​មុន​មក​អញ្ចឹង​ថា ទឹកគឺ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ដើម្បី​អាច​ជួយ​អោយ យើង​រស់​រាន មាន​ជីវិត​បាន បើ​គ្មាន​ទឹក​ទេ​នោះ យើងមិនអាចរស់បានឡើយ ដូចទៅនឹង រុក្ខជាតិអញ្ចឹង បើយើងមិនស្រោចទឹកវាទេ វានឹងក្រៀមស្វិត រហូតដល់ងាប់តែម្តង។

ការផឹកទឹក គ្រប់គ្រាន់ ក៏ជាមូលហេតុចំបងមួយ ដែលជួយអោយ អ្នកមានសុខភាពល្អ ផងដែរ ព្រោះថា ទឹកជួយសម្រួល នូវសីតុណ្ហភាព នៅក្នុងរាងកាយរបស់អ្នក ដើម្បីធ្វើអោយ ប្រព័ន្ធរំលាយអាហារ កាន់តែ ប្រសើរឡើង។ ម្យ៉ាងវិញទៀត វាក៏ជួយ សម្អាតជាតិពុល ជាច្រើន ដែលមាននៅក្នុងខ្លួន របស់អ្នកផងដែរ។

សញ្ញា 6 យ៉ាង​ដែល​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ នាំ​អោយ​សរីរាង្គ​មួយ​ចំនួន​ងាប់ និង​ឆាប់​ចាស់!

ផ្ទុយទៅវិញ ប្រសិនបើអ្នក មិនបានផឹកទឹក អោយបានគ្រប់គ្រាន់តែនោះ វាអាចនឹង បណ្តាលអោយអ្នក ទទួល​រងនូវ បញ្ហាសុខភាព មួយចំនួន ដូចជា ឆាប់ចាស់, កូឡេស្តេរ៉ុលកើនឡើង, ទល់លាមក ឬក្រហាយ​ទ្រូង និងផ្នែកនៃសរីរាង្គ មួយចំនួន នៃរាងកាយ របស់អ្នក មានការខូចខាត ជាដើម។ ចង់ដឹង និងស្វែង​យល់ អោយកាន់តែច្បាស់នោះ សូមតាមដាន ពីសញ្ញាទាំង 6 ដែលបង្ហាញថា អ្នកមិនបានផឹកទឹក គ្រប់​គ្រាន់​ឡើយ ដែលនាំអោយ មានបញ្ហាដល់សុខភាព ជាមួយខេមបូ ទាំងអស់គ្នា!

  1. មិនសូវនោមញឹក នាំអោយខូចតម្រងនោម

ជាធម្មតា អ្នកដែលមាន សុខភាពល្អ តែងតែនោម 6 ទៅ 7 ដង ក្នុងមួយថ្ងៃ ឬអាចច្រើនជាងនេះ ព្រោះថា មនុស្ស​ម្នាក់ៗ ផឹកទឹក មានបរិមាណ មិនដូចគ្នាឡើយ។ ដោយឡែក សម្រាប់អ្នកខ្វះជាតិ ទឹកវិញ ក្នុងមួយ​ថ្ងៃ ពួកគេ នោមតែ 2 ទៅ 3 ដង តែប៉ុណ្ណោះ ដែលនេះហើយ ធ្វើអោយមាន បញ្ហាដល់តម្រងនោម ដំណើរ​ការ​មិនល្អ នាំអោយឈាន ទៅរកដំណាក់កាល ខូចតម្រងនោម ជាដើម។

  1. ស្បែកស្ងួត

ស្បែកពិតជា ត្រូវការទឹកខ្លាំងណាស់ ហើយយ៉ាងហោចណាស់ ក្នុងមួយម៉ោង ក៏ត្រូវផឹកទឹក អោយបាន 2 ទៅ 3 កែវដែរ ដើម្បីធ្វើអោយមានសំណើម មិនបង្ករ អោយមានបញ្ហាផ្សេងៗ កើតឡើង។

  1. ឈឺក្បាល

ប្រហែលជាអ្នក មិនធ្លាប់បានដឹងពីមុនទេថា ឈឺក្បាល ក៏បណ្តាលមកពី ការមិនផឹកទឹក មិនគ្រប់គ្រាន់ ផងដែរ​ ហើយវានឹងធ្វើអោយ ឈឺខ្លាំងនៅពេលយើង កម្រើក ឬធ្វើចលនា អោនរើសអ្វីមួយ ជាដើម។ ហើយវិធីដើម្បី ព្យាបាលអាកាៈ បែបនេះនោះ គឺតម្រូវអោយ អ្នកត្រូវផឹកទឹកភ្លាមៗ តែសូមចាំថា មិនត្រូវ ផឹកដោយប្រញាប់ឡើយ។

  1. មាត់ស្ងួត ឬប្រេះបបូរមាត់ នាំអោយមានបញ្ហាដល់ បំពង់ក

ចំណុចនេះ អ្នកទាំងអស់គ្នា ប្រាកដជាបានដឹង រួចមកហើយ ព្រោះថាអាការៈបែបនេះ មនុស្សជាច្រើន ក៏ធ្លាប់បានឆ្លងកាត់ ផងដែរ។ ម្យ៉ាងវិញទៀត វាក៏បណ្តាលអោយ មានអាការៈ ពងបែកក្នុងមាត់ ផងដែរ។ ដូចនេះ អ្វីដែលអ្នកគួរតែធ្វើនោះ គឺត្រូវដាក់ទឹកមួយដប តាមខ្លួនជានិច្ច។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

  1. ទឹកនោមប្រែពណ៌

ទឹកនោមប្រែពណ៌ ជាសញ្ញាមួយ បង្ហាញថា អ្នកកំពុងតែ ខ្សោះជាតិទឹកហើយ។ ជាទូទៅ ទឹកនោម អ្នក​ដែល​​មាន សុខភាពល្អ គឺមានសភាពថ្លា តែបើវាប្រែពណ៌ បានន័យថា អ្នកកំពុងតែ ខ្វះជាតិទឹកហើយ។ អាការៈបែបនេះ គឺតម្រូវអោយអ្នក ត្រូវផឹកទឹក អោយច្រើន តាមដែលអាច ធ្វើទៅបាន (តែមិនផឹកមួយដង អោយបានច្រើនឡើយ វាអាចបណ្តាលអោយយើង ឈឺទៅវិញទេ)។

  1. វិលមុខ

បាត់បង់ជាតិទឹក ច្រើនពេក នឹងធ្វើអោយអ្នក វិលមុខ តែវាមិនសូវ បង្កជាបញ្ហាធ្ងន់ធ្ងរឡើយ ដោយ​អ្នក​គ្រាន់​តែ ផឹកទឹកមួយកែវ ហើយសម្រាកមួយភ្លែត នឹងលែងអីវិញហើយ។

សញ្ញា 6 យ៉ាង​ដែល​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ នាំ​អោយ​សរីរាង្គ​មួយ​ចំនួន​ងាប់ និង​ឆាប់​ចាស់!

ដូចនេះ ដើម្បីអោយ មុខរបស់អ្នក មើលមិនទៅ មិនចាស់ និងមានសុខភាពល្អនោះ អ្នកគួរតែផឹកទឹក អោយ​បាន​គ្រប់គ្រាន់ យ៉ាងហោចណាស់ 3 លីត្រក្នុងមួយថ្ងៃ បើច្រើនជាងនេះ គឺកាន់តែល្អ។ បើមិន​ដូច្នោះ​ទេ បញ្ហាដែលបានរៀបរាប់ ពីខាងលើនេះ នឹងកើតឡើងទៅលើអ្នក ក្នុងពេលណាមួយ ជាក់ជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

សញ្ញា 6 យ៉ាង​ដែល​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ នាំ​អោយ​សរីរាង្គ​មួយ​ចំនួន​ងាប់ និង​ឆាប់​ចាស់!

  • ដោយ: Mai
  • 11:01 PM, 20 February
  • ប្រភព: tophealthylife
  • Tag: សុខភាព