ដឹងអត់? ទទួល​ទាន​កាហ្វេ អាច​ជួយ​កាត់​បន្ថយ​អត្រា​ក្រិន​ថ្លើម​បាន​ដល់ទៅ….

កាហ្វេគឺជាភេសជ្ជៈដែលមាន ប្រជាប្រិយ​ភាព​បំផុត​លើ​ពិភព​លោក ហើយ​នរណា​ក៏ចូល​ចិត្ត​វាដែរ ដោយ​សារតែខ្លិន និង​ឱជារសដ៏ឆ្ងុយឆ្ងាញ់ ពិសេស​វា​អាច​យក​ទៅ​កែ​ច្នៃ​ធ្វើជាគ្រឿង​ញ៉ាំផ្សេងៗ​ទៀតជា​ច្រើន​ជាមួយ​នឹងបង្អែម និងអាហារជាដើម។​ កាហ្វេជាក់ស្ដែងមានគុណវិបត្តិ និងគុណសម្បត្តិរបស់វាផងដែរ តែ​ជា​ទូទៅយើងឃើញថាវាមានគុណប្រយោជន៍ច្រើនជាង ព្រោះវាជួយទៅដល់សុខភាពរាងកាយដូចជា ជំនួយ​កម្លាំង, កាត់បន្ថយការងងុយគេង, កំចាត់ជាតិខ្លាញ់, ជួយបន្ថយអាត្រាកើតជម្ងឺទឹកនោមផ្អែម និង​ជួយ​ទៅ​ដល់ផ្នែកផ្សេងៗទៀតជាច្រើនក្នុងរាងកាយរបស់មនុស្សយើងម្នាក់ៗ។ ក្នុងនោះអ្វីដែលពិសេស​មួយផ្នែក​របស់វានោះគឺ វាអាចជួយទៅដល់ជម្ងឺថ្លើមបានថែមទៀតផង ហើយខេមបូរីផត​ជឿថា​មាន​មនុស្ស​តិច​ណាស់ ដែលបានដឹងអំពីគុណសម្បត្តិរបស់កាហ្វេសម្រាប់ថ្លើមរបស់មនុស្សយើង។

ដឹងអត់? ទទួល​ទាន​កាហ្វេ អាច​ជួយ​កាត់​បន្ថយ​អត្រា​ក្រិន​ថ្លើម​បាន​ដល់ទៅ….

ជាការពិតកាហ្វេពិតជាពិសេសហួសពីការស្មាន វាមានសមត្ថភាពជួយកាត់បន្ថយនូវការវិវត្តន៍នៃ​ជម្ងឺថ្លើម​បាន ដោយការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យ Southampton University របស់ចក្រភពអង់គ្លេស បានធ្វើការពិសោធន៍ និងបង្ហាញឲ្យដឹងថា អ្នកដែលទទួលទាន​កាហ្វេ​ជា​ប្រចាំថ្ងៃអាចជួយកាត់បន្ថយអាត្រាជម្ងឺក្រិនថ្លើមដោយសារការទទួលទានស្រាបានដល់ទៅ 44% ឯណោះ​​ចំពោះអ្នកទទួលទាន 2 កែវក្នុងមួយថ្ងៃ និង 22% សម្រាប់អ្នកទទួលទានកាហ្វេ 1 កែវក្នុងមួយថ្ងៃ តែក្រុមអ្នកវិទ្យាសាស្ត្រនោះពុំបានបញ្ជាក់ថាចំនួនប៉ុន្មានមីលីលីត្រនោះទេ ដោយគ្រាន់តែបញ្ជាក់​ថាកាហ្វេ​ខ្មៅ​ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតសូមប្រិយមិត្តកុំច្រឡំថា ការទទួលកាហ្វេនឹងជួយព្យាបាលជម្ងឺក្រិនថ្លើមឲ្យ សោះ ផ្ទុយទៅវិញវាជួយកាត់បន្ថយនូវអាត្រា ដែលធ្វើឲ្យថ្លើមរបស់អ្នកវិវត្តន៍ទៅភាពក្រិនប៉ុណ្ណោះ។

ដឹងអត់? ទទួល​ទាន​កាហ្វេ អាច​ជួយ​កាត់​បន្ថយ​អត្រា​ក្រិន​ថ្លើម​បាន​ដល់ទៅ….

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

ហេតុដូចនេះសម្រាប់អ្នកដែលចូលចិត្តទទួលទានស្រាច្រើន ហើយកំពុងដឹងខ្លួនថាថ្លើម​ដ៏មាន​តម្លៃរបស់អ្នក​កំពុង​វិវត្តន៍ទៅកាន់ភាពក្រិននោះ អ្នកគប្បីទទួលទានកាហ្វេសុទ្ធឲ្យបានយ៉ាងហោចណាស់ 2 កែវដើម្បី​ជំនួយ​ទៅដល់ថ្លើមកុំឲ្យក្រិន បើទោះបីជាការសាកល្បងលើកដំបូងពុំទទួលបានប្រសិទ្ធិភាពខ្ពស់ក៏ពិតមែន ក៏ប៉ុន្តែវានឹងជួយអ្នកបានមួយភាគធំនៅពេលអ្នកទទួលទានវាជារៀលរាល់ថ្ងៃ។ ម្យ៉ាងវិញទៀតកាហ្វេ​ដែល​ត្រូវ​ទទួលទានគឺត្រូវតែជាកាហ្វេខ្មៅ មិនមែនកាហ្វេមានរសជាតិផ្សេងៗឡើយ។

ដឹងអត់? ទទួល​ទាន​កាហ្វេ អាច​ជួយ​កាត់​បន្ថយ​អត្រា​ក្រិន​ថ្លើម​បាន​ដល់ទៅ….

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន​វីដេអូ​ថ្មីៗ!!!

ដឹងអត់? ទទួល​ទាន​កាហ្វេ អាច​ជួយ​កាត់​បន្ថយ​អត្រា​ក្រិន​ថ្លើម​បាន​ដល់ទៅ….

  • ដោយ: Por
  • 11:29 PM, 20 February
  • ប្រភព: Grubstreet
  • Tag: សុខភាព