ទទួលអារម្មណ៍ថ្មី​ជា​មួយ​ការ​ផ្លាស់​ប្តូរ​រូបរាង Passcode ទៅ​ជា​លេខ​ចុច​បែប​ទូរស័ព្ទ​ជំនាន់​មុន!

Tweak សំរាប់ផ្លាស់ ប្តូររូបរាង Passcode នៅលើ Lock Screen នេះកម្រ មាន​ណាស់ ហើយ​នៅ ពេលនេះ យើង បានពាំនាំ tweak មួយ ដែលអាច ឲ្យអ្នកផ្លាស់ប្តូរ រូបរាង Passcode ពីធម្មតា មក​ជា​រូប​រាង លេចចុច ជារង្វង់ ដែលមើល ទៅស្រដៀង និងទូរស័ព្ទ ជំនាន់មុន ដែលអ្នក អាចចុច លើលេខ ទាំង​នោះ ដោយអូស ទៅឆ្វេង ឬស្តាំបាន រួចបញ្ឈប់ លេខណាមួយ នៅត្រង់ ចំនុចកណ្តាល ខាងលើ ពេល​នោះ វានឹង យកលេខ នោះភ្លាម។ អ្នកត្រូវដាក់ Passcode ជាមុនសិន ទើបអាច ប្រើប្រាស់ tweak បាន​បន្ទាប់ពីដំឡើង។

ទទួលអារម្មណ៍ថ្មី​ជា​មួយ​ការ​ផ្លាស់​ប្តូរ​រូបរាង Passcode ទៅ​ជា​លេខ​ចុច​បែប​ទូរស័ព្ទ​ជំនាន់​មុន!

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចទៅកាន់ Search បន្ទាប់វាយពាក្យ Combination Lock រួចចាប់ផ្តើម Install
  • បន្ទាប់ពីការ Install រួច វាតម្រូវឲ្យអ្នក Restart Springboard
  • បន្ទាប់ពី Restart រួច អ្នកអាច ឃើញរូបរាង Passcode របស់អ្នក បានផ្លាស់ប្តូរ ដោយពុំ ចាំទៅ Enable នោះទេ។

ទទួលអារម្មណ៍ថ្មី​ជា​មួយ​ការ​ផ្លាស់​ប្តូរ​រូបរាង Passcode ទៅ​ជា​លេខ​ចុច​បែប​ទូរស័ព្ទ​ជំនាន់​មុន!

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

បញ្ជាក់ថា ៖ អ្នកត្រូវធ្វើការដំឡើង និងធ្វើតាមការ ណែនាំខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិនជាអ្នក ធ្វើខុស​ពីការ បង្ហាញខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិនទទួល ខុសត្រូវជា ដាច់ខាត។ ។

នេះគ្រាន់តែ ជាការកំសាន្ត អារម្មណ៍ សំរាប់មិត្តអ្នកអាន ដែលចូលចិត្តអ្វី ដែលប្លែក អាចសាកបាន ហើយ Tweak នេះ មិនប៉ះពាល់ ដល់ឧបករណ៍ របស់អ្នកទេ បើសិនជា អ្នកដំឡើង បានត្រឹមត្រូវ តាមការណែនាំ ខាងលើ។ បើសិន ជាអ្នក ចង់ផ្លាស់ប្តូរ មករូបរាង ដើមវិញ អ្នកអាច ចូលទៅកាន់ Cydia រួចចូលទៅ Remove tweak នោះចេញវិញបាន។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

ទទួលអារម្មណ៍ថ្មី​ជា​មួយ​ការ​ផ្លាស់​ប្តូរ​រូបរាង Passcode ទៅ​ជា​លេខ​ចុច​បែប​ទូរស័ព្ទ​ជំនាន់​មុន!

  • ដោយ: Hong
  • 11:44 PM, 20 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ