សេន កុសល និង ចាន់ គង់រាជមានសង្ឃឹមច្រើន

ភ្នំពេញ:     ​ភ្នំពេញ​:​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន​ARENA របស់ TV5 យប់​ថ្ងៃទី​២១​កុម្ភៈ​នឹងត្រូវ​មាន​អ្នក​ប្រដាល់ ២ រូប​ទៀត​ដើរចេញ និង ២ រូប​មាន​កៅអី​ឡើង​ប្រកួត​វគ្គ​បន្ត ។​

​    ​សេន កុសល​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថន វាសនា​ក្លិប​នាគ​មានជ័យ ។ ពួក​គេ​ទាំង ២ សុទ្ធតែ​ឈ្នះ​នៅ​វគ្គ​ជម្រុះ​៣២​នាក់​ដំបូង​ដូចគ្នា ។ កាល​ប្រកួត​នៅ​វគ្គ​ជម្រុះ​៣២​នាក់​នោះ​កុសល​ឈ្នះ​អ្នក​ប្រ​ដាល់​ឯម សារ៉ាត់​ក្លិប​ឬ​ទ្ធិ​ពោធិ៍​សែន​ជ័យ​ដោយ ពិន្ទុ ។ ចំពោះ​អ្នក​ប្រដាល់​ថន វាសនា​វិញ​នោះបាន​ប្រកួត​ឈ្នះ​អ្នក​ប្រ​ដាល់​តាំង សីហា​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ ។​

​    ​ពេលនេះ​អ្នកខ្លាំង​ទាំង ២ រូបនេះ​ត្រូវមាន​ម្នាក់​ដើរចេញ​តែ​មិនដឹងថា​តើន​រណា​ជា​អ្នក​ដើរចេញ​នោះឡើយ ។​សម្រាប់​អ្នក​ដែល​ឈ្នះ​នៅ​វគ្គ​នេះ​វិញ​នោះ​ក៏​ទ្រមខ្លួន​មិន​ស្ទើរ​ដែរ ។ សេន កុសល និង ថន វាសនា​នរនា​នៅ​នរណា​ជា​អ្នកដើរ​ចេញទៅ​ហ្ន ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ចាន់ គង់​រាជ​ក្លិប​តា​ព្រហ្ម​មានជ័យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ ខេត្ត​បាត់ដំបង​ឆាយ ម៉េ​ត​ក្លិប​សំរោង​កោង​កីឡា ។​

​    ​កាល​ប្រកួត​ជម្រុះ​វគ្គ​៣២​នាក់​ដំបូង​នោះ​គង់​រាជ​ឈ្នះ​ខន សុខុន​ក្លិប​ខេត្ត​រតនគីរី ដោយ​ពិន្ទុ ឯ ឆាយ ម៉េ​ត​វិញ​នោះ​ប្រកួត​ឈ្នះ​យឹម សារុន​ក្លិប​កងពលតូច​លេខ ៣១​ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ក៏មាន​ម្នាក់​ដើរចេញ និង ម្នាក់​មាន​កៅអី​សម្រាប់​វគ្គ ៨ នាក់​ចុងក្រោយ​ដែរ ។​

​    ​សំណាង​ល្អជា​របស់​ចាន់ គង់​រាជ ឬ ឆាយ ម៉េ​ត ? ពិតជា​លំបាក​ប៉ាន់ស្មាន​ជាមុន​ណាស់​ទោះបី​គង់​រាជ​ល្អ​កែង​ និង ជង្គង់​ក៏ពិតមែន​តែ​ឆាយ ម៉េ​ត​ដែល​ការពារ​ល្អ និង មាន​ចលនា​វ៉ៃ​ចេញ​បាន​លឿន​នោះ​ក៏​ងាយ​នឹងធ្វើ​ឲ្យ​គង់​រាជ​ជួប​ បញ្ហា​មិនល្អ​ដែរ ។ គយរ​បញ្ចាក់​ថា​ឆាយ ម៉េ​ត​កណ្ដាប់ដៃ និង កែង ព្រមទាំង​ជង្គង់​របស់គេ​រហ័ស​ណា​ស់ ។​

​    ​ចំពោះ​គូប្រកួត​កំដរ​សង្វៀន​នោះ​អ្នក​ប្រដាល់​ឈុន បញ្ញា​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ជួប​ជាមួយ​សង គង់​មកពី​ក្លិប​ អេ​ភូ​ថង​កីឡា សូ​យ ចិន្ដា​ក្លិប​ពោធិ៍​ជ័យ​កីឡា​ជួប​ជាមួយ​យ៉ា​ម រ៉េត​ក្លិប​រស្មី​កុមារកំព្រា​ក្នុង​ប្រភេទ​ទម្ងន់​៦៧ គីឡូក្រាម​។​មួយគូ​ទៀត​លីន រ៉ាវុធ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​សាំង វស្សា​ក្លិប​អេ​ភូ​ថង​កីឡា ។​