ស៊ឹម ប៊ុនឆៃ ជួបបឺត សង្ឃឹមជាលើកដំបូង

ភ្នំពេញ:    ​ភ្នំពេញ​:​អ្នក​ប្រដាល់​ស៊ឹម ប៊ុនឆៃ​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បឺត​សង្ឃឹម​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ លើស​ង្វៀន Cambodia Beer របស់ SEA-TV រសៀល​ថ្ងៃទី​២១ កុម្ភៈ ។​

​    ​នេះ​ជាការ​ជួបគ្នា​លើកដំបូង​របស់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ។​តាមពិត​ប៊ុនឆៃ​ស្កា​លក់​សង្វៀន​ប្រដាល់​មុន​ សង្ឃឹម មិនតែប៉ុណ្ណោះ​អ្នក​ប្រដាល់​រូបនេះ​មានឈ្មោះ​បោះ​សម្លេង​តាំងពី​សង្ឃឹម​ មិនទាន់​ហ្វឹកហាត់​ប្រដាល់​មកម្ល៉េះ ។​ តែ​សម្រាប់​ការប្រកួត​នេះ​មិនទាន់​ប្រាកដថា​អនក​ប្រដាល់​ជើងចាស់ នឹង ឈ្នះ​អ្នក​ប្រដាល់​ជើង​ថ្មី​នោះឡើយ ។​

​    ​ប៊ុនឆៃ​មាន​ចិត្តធំ ហើយ​វ៉ៃ​ចូលចិត្ត​ប្ដូរ​កែង និង ជង្គង់​ជាមួយ​គូប្រកួត​ណាស់ ។ ការ​វ៉ៃ​ចេញ​របស់​អ្នក​ប្រដាល់​រូបនេះ​មាន​លក្ខណៈ​ត្រង់​បន្តិច​ដែលជា​ហេ​ត​ ធ្វើ​ឲ្យ​គូប្រកួត​ងាយស្រួល​ក្នុងការ​ការពារ ។​

​    ​ចំពោះ​សង្ឃឹម​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​ផ្លែ​វ៉ៃ​ល្អ​គ្រប់​ប្រដាប់​ ទាំងអស់​គឺ​ទាំង​ជង្គង់ កែង កណ្ដាប់ដៃ ទាត់​ តែ​គេ​ហាក់ដូចជា​ជ្រាយ​ជើង​ក្រោម​បន្តិច និង មិនសូវ​ពូកែ​ការពារ​ឡើយ ។​

​    ​ការជួបគ្នា​ជា​លើកដំបូង​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ ដូចគ្នា​តែ​មិនដឹងថា​សំនាង​ល្អជា​របស់​ស៊ឹម ប៊ុនឆៃ ឬ បឺត សង្ឃឹម​នោះឡើយ ។​

​    ​ឯម ខ្លឹម សរ ក្លិប​ឬ​ទ្ធិ​ពោធិ៍​ជ័យ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​គឺ​រស់ វិបុល​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​ខ្លឹម​សរ ជា​អ្នក​ប្រដាល់​មួយរូប​ដែល​គេ​មិនសូវ​ស្គាល់​នោះទេ​តែបើ​តាម​មន្ត្រី​ខាង​ ផ្គូរ​ផ្គង​នោះ​ថា​គេ​វ៉ៃ​មិ​នេ​អន់​នោះទេ​គ្រាន់​នៅ​ខ្ចី​បទពិសោធន៍ និង ចូលចិត្ត​ប្រើ​កម្លាំង​ហួសហេតុ​ហើយ​បើ​គូប្រកួត​មិន​ដួល​ទេនោះ​កម្លាំង​ របស់គេ​ វេទនា​តែម្ដង ។​

​    ​ចំពោះ​វិបុល​វិញ​គេ​បាន​ក្លាយជា​អ្នក​ប្រដាល់​មួយរូប​ដែល​លំបាក​ទប់ទល់​ ខ្លាំងណាស់ ។ ជាមួយនឹង​កលល្បិច​ល្អ​ក្នុងការ​វ៉ៃ​ចេញ​នោះគេ​មាន​កម្លាំង​គ្រប់គ្រាន់​ សម្រាប់​វ៉ៃ ៥ ទឹក ។ ចាំមើល​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ។​

​    ​អៀង ច័ន្ទ​ល័ក្ខណ៍​ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជឹម ចិ​ត្រា របស់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ប្រ​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។ ចំពោះ​អ្នក​ប្រដាល់​ធន វណ្ណៈ​ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ អ្នក​ប្រដាល់​ហេង សុភាប​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង ។​