មាស ភិរម្យ លេចមុខប្រកួតជាមួយថៃនៅ SEA-TV ជាថ្មី

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ន្រ​ដាល់​មាស ភិរម្យ​ក្លិប​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹកបាន​លេចមុខ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​ជា​ថ្មី​លើស​ង្វៀន​Black Cat របស់ SEA-TV យប់​ថ្ងៃទី​២១​កុម្ភៈ ។​

​    ​នេះ​ជាការ​លេចមុខ​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​បន្ទាប់ពី​គេ ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ​ម្ដង​នៅ​សង្វៀន​ SEA-TV នេះ ។ គូប្រកួត​របស់​ភិរម្យ​ពេលនេះ​ឈ្មោះ​Phach Bopha គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៣ គីឡូក្រាម ។​ ភិរម្យ​មិនមែនជា​អ្នក​ប្រដាល់​មានឈ្មោះ​បោះ​សម្លេង​ខ្លាំង​នោះ​ទេ​តែ​គេ​ជា​ អ្នក​ប្រដាល់​មួយរូប​ត្រូវបាន​គេ​ចាប់អារម្មណ៍​បន្ទាប់ពី​គេ​ប្រកួត​ឈ្នះ​ អ្នក​ប្រដាល់​ជើងចាស់​ជ័យ​កុសល​ដែល​សព្វ​ថ្ងៃជា​គ្រូបង្វឹក​ក្លិប​កុសល​កីឡា ​នោះ ។​

​    ​ភិរម្យ​ល្អ​ជង្គង់ និង កែង​ហើយ​អ្នក​ប្រដាល់​រូបនេះ​មាន​កាយសម្បទា​ល្អ​ណាស់ ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥ដង ឈ្នះ ៥០​ដង ចាញ់​១៣ ដង និង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phach Bopha វិញ​គេ​មិនសូវ​មានឱកាស​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​នោះទេ​តែបើ​តាម​ការ​ឲ្យ​ ដឹង​ពី​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់ SEA-TV នោះ​ថា​គេ​មិន​អន់​ឡើយ ។ ជា​អ្នក​ប្រដាល់​ដែលមាន​ចលនា​ចល័ត​បាន​លឿន និង វ៉ៃ​ចេញ​រហ័ស ។​

​    ​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៩​ដង ឈ្នះ​៨៩​ដង ចាញ់​១៨​ដង និង ស្មើ​ពិន្ទុ ២​ដង ។ ចាំមើល​ការ​ប្រកួត​នេះ​នរណា​ជា​អ្នក​បានទទួល​ជ័យជំនះ ?

​    ​យុគ យក្ស​ផ្លែ​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​ដែល​កំពុងតែ​ធ្វើ​ឲ្យ​គេ​ ចាប់អារម្មណ៍​ខ្លាំង​នោះ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ ជាមួយ​អ្នក​ប្រដាល់​ថៃ Kamlay Youk ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​

​    ​យក្ស​ផ្លែ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៩ ដង ឈ្នះ​១២២​ដង ចាញ់ ១២​ដង ស្មើ​ពិន្ទុ ៥ ដង ។ អ្នក​ប្រដាល់​រូបនេះ​មាន​ចិត្តធំ និង មាន​ផ្លែ​វ៉ៃ​ល្អ តែ​កម្លាំង​គេ​ឆាប់​ស្រុតចុះ​បន្តិច ។ ចំពោះ Kamlay Youk វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៩ដង ឈ្នះ ៥៦ ដង ចាញ់ ១៣ ដង ។

     ​នេះ​ចា​គូប្រកួត​ដែល​មិនធម្មតា​ហើយ​សម្រាប់​យក្ស​ផ្លែ ។ ចាំមើល​តើ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​លើ​ អ្នក​ប្រដាល់​ថៃ​បាន​ឬទេ ?

​    ​បង​ប្ងូ​ន​ភ្លោះ​របស់​យុគ យក្ស​ផ្លែ គឺ​យុគ យក្ស​ខួច​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ដូចគ្នា​គឺ​គឿ​ម សុវណ្ណ​នឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ អាន សុផល​ក្លិប​សុភា​នូ​មានជ័យ​ប្រកួត​ជាមួយ​ឡុង សុ​ភ័ស្ស​ក្លិប​សាល​វ័​ន្ដ​កីឡា​ក្នុង​ប្រភេទ​ទម្ងន់​៥៤ គីឡូក្រាម ។​

​    ​ចំពោះ​គូប្រកួត​ប្រដាល់​សាកល​អាជីព​ដែលមាន ៦ ទឹក​នោះ​ពេជ្រ សំរិទ្ធ របស់​ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជា​មួយ​ស្វាយ ចាន់ថន​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​