ថ្ងៃ​ស្អែក​មាឃ​បូជា អ្នក​ណា​ទៅ​វត្ត​ខ្លះ?

ថ្ងៃ​ស្អែក​មាឃ​បូជា អ្នក​ណា​ទៅ​វត្ត​ខ្លះ?

ពិធី​បុណ្យ​មាឃ​បូជា​ ជាពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​ថ្ងៃ​ ១៥ កើត​ខែ​មាឃ​រៀងរាល់​ឆ្នាំ​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស «ឱវាទ​បាដិមោក្ខ» បង្កើត​ព្រះ​ ពុទ្ធសាសនា​ក្នុង​ឋានៈ​ជា​អង្គការ​ចាត់តាំង​ឡើង​ក្នុង​លោក និង ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​កំណត់​ពេល​វេលា​នៃ​ការ​ចូល​បរិនិព្វាន​។​​​យោង​តាម​ព្រះ​តេជគុណ​​ ធម្ម​បណ្ឌិត ​ហម មណីចន្តា​ ដែល​បាន​ចារ​ក្នុង​សៀវភៅ​មាឃបូជា។

 

 

ថ្ងៃ​ស្អែក​មាឃ​បូជា អ្នក​ណា​ទៅ​វត្ត​ខ្លះ?

(រូបតំណាង)

 

ជា​ធម្មតា​ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​ជា​ពុទ្ធសាសនិក​ និយម​ទៅ​វត្ត​ រាប់​បាត្រ​ រក្សា​ទាន​សីល​ សម្អាត​ចិត្ត​ សមាធិ​ឱ្យ​បាន​ល្អ​ ដើម្បី​សម្ដែង​នូវ​ការ​ដឹង​គុណ​ដល់​ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​សម្ដែង​ធម៌​អប់រំ​ដល់​មនុស្ស៕

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​ គិត​ថា​នឹង​ទៅ​វត្ត​ណា​ដែរ?

 

អត្ថបទ៖ ណេង ណេង