ប្រើ​មាត់​រួម​ភេទ​អាច​មាន​បញ្ហា​សុខភាព​បី​យ៉ាង​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន​

ប្រើ​មាត់​រួម​ភេទ​អាច​មាន​បញ្ហា​សុខភាព​បី​យ៉ាង​ដែល​អ្នក​គួរ​ប្រុងប្រយ័ត្ន​

ការ​រួមភេទ​តាម​មាត់​អាចជា​រឿង​មួយ​សប្បាយ ប៉ុន្តែ​វា​នឹង​ក្លាយជា​រឿង​អាក្រក់​វិញ​នៅ​ពេល​ធ្វើ​វា​មិន​បាន​ត្រឹមត្រូវ​។ យោង​ទៅ​តាម​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បានឲ្យដឹងថា ការ​រួមភេទ​តាម​មាត់​គឺ​ច្រើន​តែ​កើតឡើង​ចំពោះ​ការ​រួមភេទ​ផ្ទុយគ្នា និង​រួមភេទ​ដូចគ្នា ហើយក៏​មិន​មាន​ការការពារ​អ្វី​ដែរ​។ រឿង​នេះ​មិនមែន​មានន័យថា​អ្នក​មិន​អាច​រួម​ភេទ​បាន​ដោយ​មិន​មាន​ការពារ​នោះ​ទេ តែ​វា​នឹង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ដូចជា ជំងឺ​កាមរោគ និង​ឆ្លង​ជំងឺមហារីក​ខ្ពស់​។ ជំងឺ​បីយ៉ាង​ដែល​អាច​កើតមាន​ក្នុងពេល​រួមភេទ​តាម​មាត់​មានដូចជា​៖

​ជំងឺអេដស៍​
​វីរុស​ជំងឺ​អេដស៍​អាច​ឆ្លង​បាន​តាមរយៈ​ទឹក​សរីរៈ​ដូចជា ទឹកកាម និង​ទឹកមាត់​។ យ៉ាងណាមិញ ការ​ប្រឈម​នឹង​ការឆ្លង​ពី​ទឹកមាត់​នោះ​ទំនងជា​មិន​ខ្លាំងក្លា​ដូច​ទឹកកាម​ឡើយ​។ ប៉ុន្តែ​រឿង​នេះ​មិនមែន​មានន័យថា ការ​រួមភេទ​តាម​មាត់​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​គឺមាន​សុវត្ថិភាព​ឡើយ​។

​ជំងឺមហារីក​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​តាម​អ៊ី​ន​ធើ​ណេត JAMA Oncology បាន​រកឃើញថា ការ​រួមភេទ​តាម​មាត់​អាច​ប្រឈម​កាន់តែខ្លាំង​នឹង​មហារីក​ក្បាល និង​ក​រហូត ៧​ដង​ឯណោះ​។ អ្វី​ដែល​ទាក់ទង​ខ្លាំង​បំផុត​នោះ​គឺ​រី​រុស HPV-16 ដែល​ជា​វីរុស​មួយ​ប្រភេទ​បង្ក​មហារីក​មាត់ស្បូន និង​ជំងឺ​កាមរោគ​ផ្សេងៗ​ទៀត​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ឆ្លង​ជំងឺ HPV ហើយ យក​ល្អ​គួរតែ​កុំ​រួមភេទ​តាម​មាត់​អី ព្រោះ​វា​អាច​នឹង​ឆ្លង​ទៅ​ដៃគូ​បាន​។

​ជំងឺ​កាមរោគ​
​មិន​មាន​មនុស្ស​ច្រើន​ឡើង​ដែល​ដឹងថា ការ​រួមភេទ​តាម​មាត់​អាច​ជា​ដើមហេតុ​មួយ​នាំ​ឲ្យ​ឆ្លង​មេរោគ​ពី​ក្នុង​មាត់ ផ្លូវដង្ហើម និង​ប្រដាប់​ភេទ​យ៉ាង​ច្រើន​នោះ​ទេ​។ ជំងឺ​កាមរោគ​ដែល​កើតមាន​ញឹកញាប់​បំផុត​នោះ​គឺ​ជំងឺអេដស៍ ជំងឺ​ប៉េស ជំងឺ​ប្រមេះទឹកបាយ ជំងឺ​ប្រមេះ​ទឹកថ្លា ជំងឺ​រលាក​ថ្លើម ជំងឺ​ស្វាយ ជំងឺ​ឬ​ស​ប្រដាប់ភេទ និង​ព្រូន​ក្នុង​ពោះវៀន​។ បើសិន​ជា​អ្នក​មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​ដូចជា ហូរ​ឈាម​តាម​អញ្ជាញ​ធ្មេញ ដាច់​ស្បែក​ក្នុង​មាត់ ដំបៅ​ក្នុង​មាត់ នោះ​ឱកាស​នៃ​ការឆ្លង​ជំងឺ​គឺ​ខ្ពស់​។ វីរុស​ប្រភេទ Herpes Simplex នឹង​បង្ក​ជា​ដំបៅ​ក្នុង​មាត់ និង​ប្រដាប់​ភេទ ដែល​ជាហេតុ​នាំឲ្យ​មាន​ការឆ្លង​បាន​ក្នុង​ពេល​រួមភេទ​តាម​មាត់​។ ករណី​ជំងឺ​ប្រមេះ​ទឹកថ្លា ប្រមេះ​ទឹកបាយ រលាក​ថ្លើម និង​ជំងឺស្វាយ វីរុស ឬ​បាក់តេរី​អាច​ឆ្លង​តាមរយៈ​ឈាម​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។