​កម្លាំង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើ​លំ​ហាត់​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​

ភ្នំពេញ: កម្លាំង​នគរបាល ផ្នែក​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​លំ​ហាត់​សមយុទ្ធ​និង​បង្កើន​សមត្ថ​​ភាព​ពន្លត់​អគ្គិភ័យ​នៅ​ទីវាល​កោះ​ពេជ្រ កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

​ការធ្វើ​លំ​ហាត់​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​នេះ ដឹកនាំ​លំ​ហាត់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ កងកម្លាំង​ចូលរួម​លំ​ហាត់​សម្រាប់​ការបង្ហាញ​សមត្ថភាព​ពន្លត់​អគ្គិភ័យ នៅ​ថ្ងៃទី​២២​ខែកុម្ភៈ ក្នុង​ទិវា​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៅ​កោះ​ពេជ្រ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​នៅក្នុង​ឱកាស​ធ្វើ​លំ​ហាត់​សមយុទ្ធ ពន្លត់​អគ្គិភ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​មានប្រសាសន៍ថា លំ​ហាត់​សម យុទ្ធ​ពន្លត់​អគ្គិភ័យ​ប្រើប្រាស់​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ​ចំនួន ៧០​នាក់ ហើយ​ធ្វើ​លំ​ហាត់​ចំនួន​៣​វិញ្ញាសា រួមមាន ៖ លំ​ហាត់​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើការ​អន្តរាគមន៍​ពន្លត់​។​
​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើ​បំពង់​ឧស្ម័ន​ពន្លត់​។ ពន្លត់​អគ្គិភ័យ​ពេល​ភ្លើង​កំពុង​ឆេះ​ធុង​ហ្គាស​។​

​លោក សួស អង្គា​រ៍ មានប្រសាសន៍​បញ្ជាក់ទៀតថា អគ្គិភ័យ​ដែល​បានកើត​មាននៅ​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅ គឺ​ឆេះ​ផ្ទះ​មាន​ចំនួន​ជាង ៥០០ ខ្នង​ផ្ទះ​និង​ស្លាប់​មនុស្ស​ចំនួន ៣៥ នាក់​រង​របួល ៣៧ នាក់​។ នៅក្នុង​ឆ្នាំ​២០១៦ នាឱកាស​ចូលឆ្នាំ ចិន កន្លងទៅនេះ មាន​អគ្គិភ័យ​ចំនួន ១៤ លើក​៕​