ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​តិចៗ​តែ​ច្រើន​ដឹង​ល្អ​ចំពោះ​សុខភាព​

ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​តិចៗ​តែ​ច្រើន​ដឹង​ល្អ​ចំពោះ​សុខភាព​

​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​ដើរតួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​លូតលាស់​ទាំង​ម្តាយ​នឹង​កូន​ក្នុង​ផ្ទៃ​។ ខណៈពេល​ដែល​ស្ត្រី​មួយចំនួន​ញ៉ាំ​តិច​ដោយសារតែ​ការ​ច​ង្អោ និង​ចាញ់កូន​នោះ តែ​បែរជា​មាន​ស្ត្រី​ផ្សេងទៀត​ញ៉ាំ​ច្រើន និង​ឡើង​ទម្ងន់​ទៅវិញ​។ ការ​ធាត់​ពេក​ក្នុង​ពេល​មាន​ផ្ទៃពោះ​នឹង​ធ្វើឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ក្នុងពេល​មាន​ផ្ទៃពោះ សម្រាលកូន​ដោយ​វះកាត់ និង​ត្រៀម​ក្រឡាភ្លើង​ជាដើម​។ ដូច្នេះ យក​ល្អ​គួរតែ​កាត់បន្ថយ​របប​អាហារ​ខ្លះទៅ​។ ប៉ុន្តែ​តើ​គួរ​ញ៉ាំ​អ្វី ហើយគួ​រញ៉ាំ​ញឹកញ៉ាប់​ប៉ុណ្ណា​ទៅ​?

​មាន​ការលូតលាស់ និង​រីក​ចម្រើ​នឹងនរ មួយ​ក្នុង​ពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​បាន ២៧០​ថ្ងៃ​។ ដូច្នេះ ការ​ញ៉ាំ​អាហារ​មាន​កាឡូរី​គួរតែមាន​ច្រើន​ជាង​មុន ហើយ​អាហារ​ទាំងនោះ​ត្រូវតែ​ជា​បន្លែ និង​ផ្លែឈើ​ស្រស់ៗ​វិញ​។ នៅពេល​ដែល​ពោះវៀន​ធ្វើ​ចលនា​យឺត ហើយ​តម្រូវការ​ជីវជាតិ​ខ្ពស់​ដើម្បី​កូន​ក្នុង​ផ្ទៃ​លូតលាស់​នោះ យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ឲ្យបាន​ញឹកញាប់​បន្តិច​។ នៅពេល​ជីវជាតិ​ផ្តល់​ពី​ឈាម​ម្តាយ​ទៅ​កូន​តាមរយៈ​សុក​នោះ ចូរ​ប្រាកដថា ជីវជាតិ​ដែលមាន​ក្នុង​អាហារ​គឺ​ត្រូវបាន​បឺត​ស្រូប​ល្អ​ដែរ​។ ជាមួយគ្នានេះដែរ ការ​ញ៉ាំ​អាហារ​ញឹកញាប់​នឹង​ធ្វើ​ឲ្យ​បញ្ចេញ​ជាតិ​ស្ករ​បន្តិច​ម្តងៗ​ទៅក្នុង​រាងកាយ និង​ថែរក្សា​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ដើម្បី​កុំឲ្យ​មាន​បញ្ហា​អស់កម្លាំង​ទៀត​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ដែល​អ្នក​គួរ​ចងចាំ​៖

•​    ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​នៅ​ពេល​ថ្ងៃ ព្រោះ​វា​អាច​នឹង​នាំ​ឲ្យ​ឈឺក្រ​ពះបាន​។​
•​    ​ចូរ​ញ៉ាំ​អាហារ​ពេលព្រឹក​ឲ្យបាន​ច្រើន តែ​អាហារ​ពេល​ថ្ងៃ និង​យប់​គួរតែ​ញ៉ាំ​តិចៗ​បាន​ហើយ​។ ចូរ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យបាន​ច្រើន​ដើម្បី​ចៀស​ផុ​តការ​ទល់លាមក និង​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​យ៉ាង​ហោច​ណាស់ ១០ ទៅ​១២​កែវ​ក្នុង​មួយថ្ងៃ​។
•​    ​បើសិនជា​ការ​ញ៉ាំ​កាឡូរី​រហូតដល់ ២០០០​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ពេល​មាន​ផ្ទៃពោះ​គួរតែ​បង្កើន​រហូតដល់ ២២០០ ទៅ ២៣០០ តែ​មិន​ឲ្យ​ច្រើន​ជាង​នេះ​ទៀត​ឡើយ​។
​ថ្វី​បើ​ក្នុង​ពេល​មាន​ផ្តៃពោះ​រយៈពេល​ពីរ​បី​ខែ​ដំបូង មនុស្ស​ភាគច្រើន​តែង​ញ៉ាំ​មិន​បាន​ច្រើន​ក៏ដោយ តែ​នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី គឺ​ពួកគេ​ឃ្លាន​អាហារ​ខ្លាំងណាស់​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។