យកគ្រាប់ ៨២មីលីម៉ែត្រ បោះលេង ផ្ទុះស្លាប់ក្មេងម្នាក់ នៅ បវេល

បាត់ដំបង៖ ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីផ្ទុះគ្រាប់ ៨៣មីលីម៉ែត្រ នៅចំណុចភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល នៅម៉ោង១០៖០០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

អ្នកភូមិអំពិល បានអោយដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ធៀង ឌា អាយុ១២ឆ្នាំ រស់នៅភូមិអំពិល ឃុំអំពិលប្រាំដើម ស្រុកបវេល។

អ្នកភូមិបានបញ្ជាក់ទៀតថា មុនពេលកើតហេតុក្មេងប្រុស ធៀង ឌា បានទៅបេះផ្លែអំពិលទឹក ស្រាប់តែភ្លាមនោះ បានប្រទះឃើញគ្រាប់ ៨២មីលីម៉ែត្រ រួចក៏រើសមក ហើយយកបោះលេងក៏ផ្ទុះស្លាប់ភ្លាមៗតែម្តង៕

យកគ្រាប់ ៨២មីលីម៉ែត្រ បោះលេង ផ្ទុះស្លាប់ក្មេងម្នាក់ នៅ បវេល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត