ធ្លាក់ស៊ីម៉ង់ត៍ ទម្ងន់១តោន ត្រូវ ពលករខ្មែរម្នាក់ស្លាប់ ក្នុងការដ្ឋាសំណង់ នៅប្រទេសថៃ

ភ្នំពេញ៖ ពលករខ្មែរម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ដោយអង្គុយលត់ជង្គង់ បត់ករស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ករ បាក់ចង្កេះ និងទ្រូងខាងឆ្វេង ត្រូវបានបុកធ្លាយមកឆ្អឹងជំនីខាងឆ្វេងដោយដែកសសៃ ក្នុងការដ្ឋានសំណង់មួយកន្លែងនៅប្រទេសថៃ ស្ថិតនៅក្រុម២ ឃុំភីមផា ខេត្តសីនសៅ ប្រទេសថៃ នៅម៉ោងប្រមាណ ៣រសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

បើតាមសមត្ថកិច្ចបាងប៉ាកុង ក្នុងខេត្ត សាក់សីនសៅ បានឲ្យដឹងថា បុរសជនជាតិខ្មែរនេះ បានស្លាប់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន ឧស្សាហកម្មលីមីតធីត (wellgrow) ដែលស្ថិតនៅក្រុម០២ ឃុំភីមផាខេត្តសាក់សីនសៅ។

ជនរងគ្រោះ ត្រូវបានគេរាយការណ៍មកថា ឈ្មោះ មិន ឌីណា ភេទប្រុស អាយុ ២៦ឆ្នាំ ក្នុងសភាពអង្គុយលត់ជង្គង់ បត់ករ ស្លាប់លើធ្នឹមដែក បែកលលាក្បាល បាក់ក ចង្កេះ និងទ្រូងខាងធ្វេង ត្រូវបានបុកធ្លាយមកឆ្អឹងជំនី ខាងធ្វេង ដោយដែកសសៃរស្លាប់ នៅនិងកន្លែងតែម្តង។ ដោយឡែកម្នាក់ទៀត ជាអ្នកបើករថយន្ត(ម៉ៃខូ) ឈ្មោះ ស្រី ចិន្តា ភេទប្រុស រងរបួសត្រូវបញ្ជូន ទៅសង្គ្រោះនៅមន្ទីពេទ្យ។

ជនរងគ្រោះ ស្រី ចិន្តា បានឲ្យដឹងថា ខណៈដែលខ្លួនកំពុងបើករថយន្តម៉ៃខូ លើកស៊ីម៉ងត៍ទម្ងន់១តោន ដោយប្រើខ្សែរ៉ត យោងស៊ីម៉ងត៍ ឡើងទៅខាងលើ ដើម្បីចាក់ធ្វើពីដាន ស្រាប់តែដាច់ទំពក់ធ្លាក់ត្រូវឈ្មោះ មិន ឌីណា ដែលកំពុងធ្វើការខាងក្រោម បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង។

ភ្លាមៗក្រោយកើតហេតុ អាជ្ញាធរកម្ពុជា បាននិងកំពុងកសាងឯកសារ បញ្ជូនសាកសពកម្ពុជាមកប្រទេសវិញ ប៉ុន្តែ នៅមិនទាន់ដឹងថា សាកសពនោះ ត្រូវបញ្ជូនតាមច្រកណានោះទេ ចំណែកឯស្រុកកំណើតជនរងគ្រោះក៏មិនទាន់ដឹងថានៅឯណាដែរ៕

ធ្លាក់ស៊ីម៉ង់ត៍ ទម្ងន់១តោន ត្រូវ ពលករខ្មែរម្នាក់ស្លាប់ ក្នុងការដ្ឋាសំណង់ នៅប្រទេសថៃ
ធ្លាក់ស៊ីម៉ង់ត៍ ទម្ងន់១តោន ត្រូវ ពលករខ្មែរម្នាក់ស្លាប់ ក្នុងការដ្ឋាសំណង់ នៅប្រទេសថៃ
ធ្លាក់ស៊ីម៉ង់ត៍ ទម្ងន់១តោន ត្រូវ ពលករខ្មែរម្នាក់ស្លាប់ ក្នុងការដ្ឋាសំណង់ នៅប្រទេសថៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត