ការធ្វើ​កូដកម្ម​-​បាតុកម្ម​របស់​កម្មក​រ​នៅ​ឆ្នាំ ​២០១៥ ​បាន​ថយចុះ

Doliprane TVC

​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​ស្ថានភាព​នៃ​ការធ្វើ​កូដកម្ម បាតុក​​ម្ម​នៅ​ប្រទេស​កម្ពុជា​មានការ​ធ្លាក់ចុះ​ទាំងនេះ​ដោយសារ​កម្មករ​-​និយោជិត​បាន​យល់​ជ្រួតជ្រាប​កាន់តែ​ទូ​​លំ​ទូលាយ​ឡើង​ពិ​ច្បាប់​ការងារ​ក៏ដូចជា​ការដោះស្រាយ​វិវាទ​របស់​ក្រសួង​កាន់តែ​ល្អប្រសើរ​ឡើង​រួចមក​ ។​ ការ​ថ្លែង​បែបនេះ​របស់លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បានធ្វើ​ឡើង​នៅក្នុង​ពិធី​បើក​សន្និបាត​​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៥​ និង លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០១៦​ កាលពី​ថ្ងៃទី​ ១៧​ ខែកុម្ភៈ ​ឆ្នាំ ២០១៦​ កន្លងមក​ ។ ​

ការធ្វើ​កូដកម្ម​-​បាតុកម្ម​របស់​កម្មក​រ​នៅ​ឆ្នាំ ​២០១៥ ​បាន​ថយចុះ

លោក​រដ្ឋមន្ត្រី​បានមានប្រសាសន៍ថា ក្នុង​ឆ្នាំ ​២០១៥​ កន្លងមក​ការធ្វើ​កូដកម្ម បាតុកម្ម​នៅតាម​បណ្តា​រោង​ច​​ក្រ សហគ្រាស​សរុប​មាន​ចំនួន ​៣៣៦ ​ករណី ​(​ក្នុងនេះ​មាន​កូដកម្ម​បិទផ្លូវ កូដកម្ម​ហិង្សា កូដកម្ម អន្តរាគមន៍​​ការ​ដង្ហែរ​ក្បួន​)​ ជារួម​ស្មើនឹង​ចំនួន​កូដកម្ម​សរុប​ ៨២៤៥៨ ​នាក់​តិចជាង​ឆ្នាំ​ ២០១៤ ​ស្មើនឹង ៤០ ​ភាគរយ ​។​ ក្រៅ​​ពីនេះ​ក្រសួង​ក៏បាន​ធ្វើការ​ដោះស្រាយ​សះជា​ចំនួន ៣២៦​ ករណី​មិន​សះជា​ចំនួន​ ១០​ ​ករណី​ ។ ​

ការធ្វើ​កូដកម្ម​-​បាតុកម្ម​របស់​កម្មក​រ​នៅ​ឆ្នាំ ​២០១៥ ​បាន​ថយចុះ

ចំពោះ​បា​តុ​​កម្ម​មាន​ចំនួន​សរុប ១៩២ ​ករណី ស្មើនឹង​ចំនួន​បាតុករ ១៩២៧៤ ​នាក់​បាន​ដោះស្រាយ​សះជា​ចំនួន​ ១៨៥​ ករណី​និង​មិន​សះជា​ចំនួន ៧ ករណី​ ។ លោក​បាន​បញ្ជាក់បន្ថែម​នាពេលនេះ​ក្រសួង​កំពុងតែ​ដំណើរការ​ក្នុងការ​រៀបចំ​តុលា​ការងារ​ដើម្បីឱ្យ​ការ​ដោះស្រាយ​វិវាទ​ការងារ​កាន​តែមាន​ប្រសិទ្ធភាព​និង​រឹងមាំ​បន្ថែមទៀត​ ៕ ​ដេប៉ូ​