នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល ត្រូវ​គេ​ចោទថា រំលោភ​យក​ដី​បឹង​

Doliprane TVC

​លោក​អភិបាលស្រុក​ស្អាង ហ៊ឹម ចាន់គិរី បាន​ហៅ​ការ​ច្បាម​យក​ដី​បឹង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ខឹងសម្បា ដោយ​អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តកណ្ដាល​ម្នាក់​នោះ​ថា ជា​ទង្វើ​ខុសច្បាប់ ។​ ​

​លោក ហ៊ឹម ចាន់គិរី បាន​ថ្លែងថា បឹង​អ៊ួ​ក ដែលមាន​ផ្ទៃដី​ទំហំ ១៨ ហិកតារ ស្ថិតក្នុង​ឃុំ ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល គឺជា​បឹង​ប្រវត្តិសាស្ត្រ និង ជា​អាង​ស្តុក​ទឹក​សម្រាប់​អ្នកភូមិ​ប្រើប្រាស់ ប៉ុន្តែ​ពេលនេះ កំពុងស្ថិត​ក្នុង​គម្រោង​ហ៊ុំព័ទ្ធ​យក​ដោយ​លោក វុ​ទ្ធា រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្ដាល ដែល​នោះ​គឺជា​អំពើ​បំពាន​ច្បា​ប់ដ៍​ធ្ងន់ធ្ងរ​បំផុត ។​

ការលើកឡើង​បែបនេះ បន្ទាប់ពី​មានការ​តវ៉ា​ប្រឆាំង​យ៉ាង​ស្រួចស្រាវ​ពី​សំណាក់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែលមាន​បំណង​ការពារ​បឹង​នោះ​ទុក​សម្រាប់​យក​ទឹក​ដាំ​ដំណាំ និង ប្រើប្រាស់​តាម​តម្រូវការ​ផ្សេៗ ។​ ​ ​លោក វុ​ទ្ធា រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត មិនអាច​សុំ​ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ​បានទេ ។

ប៉ុន្តែ​កន្លងទៅ លោក​ធ្លាប់បាន​ទទួលស្គាល់ថា លោក​ពិត​ជាមាន​គម្រោង​យក​បឹង​នោះ​ពិតមែន ព្រោះ​លោក​បាន​ទិញ និង ជួល​ដី​គេ​នៅ​ជុំវិញ​បឹង​នោះ​អស់ហើយ ។​ លោក ហ៊ឹម ចាន់គិរី បាន​អះអាងថា ក្នុងនាម​ជា​អាជ្ញាធរ លោក​នឹង​ឈរ​ខាង​ប្រជាពលរដ្ឋ ដើម្បី​បន្ត​រក្សា​បឹង​នោះ​ជា​អាង​ស្ដុក​ទឹក​សម្រាប់​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ៕ ​សុថា​ត់​