មន្ត្រីជាន់ខ្ពស់គណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ មួយរូបបានសម្រេចចិត្ត លាលែងពីគណបក្ស របស់ខ្លួនមករួមរស់ ជាមួយគណបក្ស ប្រជាជនកម្ពុជា

ភ្នំពេញ៖ ដោយមើលឃើញ ពីភាពចាស់ទុំ ខាងនយោបាយ និងការដឹកនាំ ដ៍ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា និងក្រោយពីការសិក្សា ពិចារណាច្បាស់ លាស់រួចមក មន្រ្តីជាន់ខ្ពស់ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ គឺលោក មុំ អស្សនី សមាជិកអចិន្ត្រៃ និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋាន ទំនាក់ទំនងសាធារណៈ នៃគណបក្សមួយនេះ បានសម្រេចចិត្ត លាលែងពីគណបក្ស របស់ខ្លួនមករួមរស់ ជាមួយគណបក្ស ប្រជាជនកម្ពុជា នាពេលថ្មីៗនេះ។

តាមការបញ្ជាក់ ផ្ទាល់ខ្លួនបានឱ្យដឹងថា ការសម្រេចចិត្ត លាលែងពីគណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យមក ការរស់នៅក្នុងជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា គឺគណបក្សមួយនេះ មិនមានភាពច្បាស់លាស់ និងមិនអាចផ្តល់ ផលប្រយោជន៍អ្វីដល់ រូបលោកឡើយ។

លើសពីនេះនៅក្នុង លិខិតស្នើសុំចូលជា សមាជិកមួយច្បាប់ គោរពជូនសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា លោកបានបញ្ជាក់ថា ដោយយល់ឃើញការ បំរើការនៅក្នុងគណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ វាមិនអាចអភិវឌ្ឍ ប្រទេសជាតិបានទេ មានតែសម្តេចតេជោនិង គណបក្សប្រជាជន កម្ពុជាប៉ុណ្ណោះដែល មានលទ្ធភាព និងសមត្ថភាព អភិវឌ្ឍប្រទេស បានជឿនលឿន ដូចបណ្តាប្រទេសនៅក្នុងពិភពលោក និងរក្សាបាននូវ សុខសន្តិភាព ស្ថេរភាពជូន ប្រជាជនទាំងមូល។

ខាងក្រោមនេះគឺជា ពាក្យសុំចូលជា សមាជិករបស់ លោក មុំ អស្សនី៖

មន្ត្រីជាន់ខ្ពស់គណបក្ស សំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ មួយរូបបានសម្រេចចិត្ត លាលែងពីគណបក្ស របស់ខ្លួនមករួមរស់ ជាមួយគណបក្ស ប្រជាជនកម្ពុជា