សិល្បៈ​និងវប្ប​​​ធម៌ &raquo សិល្បៈ​និង​តារា

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្សាន្ត Sport Seoul ផ្សាយ​ថា តារា​សម្តែង​កូរ៉េ​នាង​សុង ហេ​ឃ្យូ ដែល​មហាជន​ស្គាល់​តាម​រយៈ​តួអង្គ​នាង​ហាន់ ជី​អ៊ុ​ន ក្នុង​រឿង «​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ទិញ​ផ្ទះ​តម្លៃ​៧,៥​លាន​ដុល្លារ ដោយ​ប្រើ​ឈ្មោះ​ម្តាយ​របស់​នាង​ជា​កម្មសិទ្ធិ ។ ផ្ទះ​នោះ​នៅ​ក្រុង​សេ  អ៊ូ​ល ។ នាង​ហាន់ ជី​អ៊ុ​ន ប្រហែលជា​រើ​ទៅ​នៅផ្ទះ​ថ្មី​នោះ ខណៈ​ផ្ទះ​នាង​បច្ចុប្បន្ន​នៅ​សង្កាត់ Samseong-dong ។

តារា​ស្រី​វ័យ​៣៤​ឆ្នាំ មាន​សម្រស់​ស្រស់​សោភា​មិន​ចាញ់​តារា​ស្រករ​ក្រោយ ហាន់ ជី​អ៊ុ​ន បាន​ចូលរួម​សម្តែង​រឿង​ភាគ​កូរ៉េ​ថ្មី​មួយទៀត មាន​ចំណងជើង​ថា «Descendants of the Sun» ដែល​នឹង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​២០១៦ ៕