ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបាត់ដំបង ​៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ក្នុង​ថ្លុកឈាមដោយ​សារ​​​រើស​គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨២មិល្លីម៉ែត្រ​ទៅ​គប់​លេង​ជា​ល្បែង​បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក​កាលពី​វេលា​ម៉ោង​១០និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​កុ​ម្ភៈ នៅ​ក្បែរ​ដំបូក​មួយ​កន្លែង ខាងក្រោយ​ភូមិ​អំពិល ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ​។

លោក​ អឿ​ម ទិ​ត អធិការ​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ​ ធៀង ឌា អាយុ​១២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​ ។ ​​មុន​​​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​ធុន​​៨២មិល្លីម៉ែត្រ​នៅ​ក្បែរ​ដំបូក​មួយ​កន្លែង ហើយ​ក៏​​​រើស​យក​ទៅ​គប់​លេង​បណ្ដាល​ឲ្យ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​រហូត​ដល់​ស្លាប់​ខ្លួនឯង​យ៉ាង​អាណោច​អាធ័ម​តែ​ម្ដង​ ។

បើ​តាម​ការ​បំភ្លឺ​ពី​អ្នក​ភូមិ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ក្មេង​ប្រុស​ ធៀង ឌា បាន​ដើរទៅ​ក្បែរ​ដំបូក​នោះ​ ក្នុង​គោលបំណង​បេះ​ផ្លែ​អំពិលទឹក​ហូប តែ​ចៃ​ដ​ន្ប​គេ​បាន​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​​ខាង​លើ​នោះ​នៅ​ក្បែរ​ដំបូក​ក៏​រ​ពើ​ស​ដៃ​រើស​គប់​លែង​រហូត​ផ្ទុះ​ស្លាប់​តែ​ម្ដង​ ។ អ្នក​ភូមិ​បញ្ជាក់​ថា ​កន្លង​មក​គេ​មិន​ធ្លាប់​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ត្បាល់​នៅ​ក្បែរ​ដំបូក​ក្នុង​ស្រែ​ខាងលើ​នេះ​ទេ ​។ កុម​រា​ ធៀង ឌា មាន​ស្នាម​របួស​ជា​ច្រើន​កន្លែង​នៅ​លើ​ដងខ្លួន ជា​ពិសេស​ត្រង់​លលា​ដ៏​ក្បាល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​នោះ​​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង ​។

លោក ​អឿ​ម ទិ​ត អធិការ​ស្រុក ​ប​វេ​ល​បាន​បញ្ជាក់​​​ថា គ្រាប់កាំភ្លើង​ត្បាល់​ធុន​៨២មិល្លីម៉ែត្រ​​នោះ ជា​គ្រាប់​ដែល​សេសសល់​ក្នុង​អំឡុង​សម័យ​សង្គ្រាម​កន្លង​ទៅ ​។ លោក​ថា គ្រាប់​នោះ​ទំនង​ត្រូវ​គេ​រើ​សបាន​រួច​យក​ទៅ​បោះចោល​ក្បែរ​ដំបូក​នោះ លុះ​ក្មេង​ប្រុស​​រង​គ្រោះ​​ប្រទះ​ឃើញ​ក៏​​រើស​ទៅ​គប់​លេង​ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​យ៉ាង​រន្ធត់​បែប​នេះ​៕ ​