ចង់ឲ្យមនុស្សស្រីមានអារម្មណ៍រួមភេទ តើគួរធ្វើបែបណា?

ពិត​ណាស់ ការ​ស្ទាបអង្អែល​ជើង​ង ជាតិចនិចមួយ​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ស្រីមានអារម្មណ៏ពុះកញ្ជ្រោល ប៉ុន្តែ​នៅមាន​តិចនិច​ពិសេសៗ​ផ្សេងៗ​ជាច្រើនទៀត។ ពេលខ្លះ អ្នក​គ្រាន់តែ​ប្រើ​សមត្ថភាព​តិចតួច​ប៉ុណ្ណោះ។ ខាង​ក្រោមនេះ​ជាចំណុច​មួយចំនួនធ្វើ​ឲ្យ​កើត​មានសម្រើប ដែល​អ្នក​មិនធ្លាប់​បានដឹង៖

 

ចង់ឲ្យមនុស្សស្រីមានអារម្មណ៍រួមភេទ តើគួរធ្វើបែបណា?
ឱបពីក្រោយ
គ្មានអ្វី​កក់ក្តៅ​ជាង​ការ​ឱបនោះ​ទេ។ ការឱប​ពីក្រោយ​មានភាព​សុខស្រួល​ជាង​ការ​ឱប​ពីមុខ។ វាអាចឲ្យ​អ្នក​អាចប៉ះអង្អែល​ថ្ពាល់​គ្នា អាច​ឱប​គ្នា​បាន​ណែនល្អ។ ការ​ឱប​យ៉ាងស្និត​ពីខាងក្រោយ​ធ្វើឲ្យ​មាន​អារម្មណ៏​ពុះកញ្ជ្រល។

ចេះនិយាយ​ភាសាផ្សេង
មនុស្សចេះ ២ភាសា​មាន​ភាពទាក់ទាញ​ជាង​មនុស្ស​ចេះតែ​ភាសាផ្លូវ​ការ​របស់​ប្រទេស។ ភាសា​បារាំង និង​ភាសា​អេស្ប៉ាញ​ជាភាសាដ៏រ៉ូមែន​ទិច, គ្រាន់​តែ​ពាក្យ​ថា hello មួយ​ម៉ាត់​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៏​ពុះកញ្ជ្រោល។

ប្រើដៃ​របស់អ្នក
ដៃ​របស់បុរស​ជាហេតុផល​មួយ​ដ៏ធំ។ ព្រោះដៃ​ជាអ្នកប៉ះ​ប៉ូវអ្វីៗ​គ្រប់យ៉ាង​ក្នុង​ក្តីស្រមៃ។ បុរស​អាចធ្វើការ​បាន​ដោយប្រើម្រាមដៃ​ទាំង១០ ហើយ​វាជាឧបករណ៏​មួយយ៉ាង​សំខាន់។ គាត់​ដឹងថា​អ្វីដែលគាត់​កំពុងតែ​ធ្វើ។

ស្តាប់​រឿង​គ្រប់យ៉ាង
មនុស្សស្រី​នឹង​មានការភ្ញាក់ផ្អើល​នៅពេល​បុរស​ចងចាំរឿង​តូចតាច​ដូចជា ជញ្ចៀន​ពេជ្រ​ដែលនាង​បាន​ចង្អុល​ក្នុងសៀវភៅ​កាតាឡុក។ រឿងបែបនេះ​កើតឡើង​មិនមែន​ដោយសារ​តែអ្នក​ចងចាំទេ ប៉ុន្តែ​ដោយសារ​អ្នក​បានស្តាប់។ ការស្តាប់​មិនមែន​មាន​ន័យថាគ្រាន់​តែបាន​លឺនូវ​អ្វីដែល​នាង​បាន​ និយាយប៉ុណ្ណោះ​ទេ តែត្រូវទទួល​យក​ពាក្យ​សម្តី​របស់​នាង ហើយ​ឆ្លើយ​តប​នៅពេល​ក្រោយ។ ការ​ងក់ក្បាល​របស់​អ្នក និង​ការសួរ​សំណួរ​ក្នុង​ពេលវេលា​ដែល​ជាក់លាក់​មួយ​បញ្ជាក់ថា គាត់​កំពុង​តែស្តាប់។ នៅ​ពេល​គាត់​បាន​ស្តាប់លឺ គាត់​នឹងចេះ​បារម្ភពី​អ្នក ហើយ​នេះជាអារម្មណ៏​ពុះកញ្ជ្រោល​ខ្លាំង​ជាង​គេបំផុត៕
 
ដោយ៖ ដារ៉ា
ប្រភព៖ krazemag

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!