ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ពី​សាកលវិទ្យាល័យ University of Southampton ប្រទេស​អង់គ្លេស​បាន​សម្រេច​បង្កើត​ការ​ផ្ទុក​ទិន្នន័យ​ឌី​ជី​ថ​ល​ដែល​អាច​ទុក​បាន​រយៈពេល​ពាន់​លាន​ឆ្នាំ ។ ក្រុម​អ្នក​ស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អ៊ុ​ប​ប៉ូ​អេ​ឡិច​ត្រូ​និករ​បស់​សកល​វិទ្យាល័យ​ហៅ​កាត់​ថា ORC ប្រើប្រាស់​កញ្ចក់​រចនា​ស​ម្ត័​ន្ធ​ណា​ណូ​ដែល​ជា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​នៃ​ការ​ផ្ទុក​ទិន្នន័យ ។

ការ​ផ្ទុក​ទិន្នន័យ​នេះ​អនុញ្ញាត​ដល់​ទៅ ៣៦០ តេ​រ៉ា​បៃ (Terabytes) ក្នុង​១​ឌី​ស ។ ចំណែក​ស្ថិរភាព​កម្តៅ​ដល់​ទៅ​១.០០០ អង្សា​សេ និង​ជីវិត​គ្មាន​ដែន​កំណត់​របស់​វា​ដល់​ទៅ​១៣,៨​ពាន់​លាន​ឆ្នាំ​នៅ​សីតុណ្ហភាព​១៩០​អង្សា​សេ ។ នេះ​គឺជា​ការ​ទម្លុះ​អាថ៌​កំបាំង​នៃ​ការ​ផ្ទុក​ទិន្នន័យ​បាន​យូរ​ជាងគេ​ក្នុង​លោក​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ ។ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ពិសោធន៍​លើក​ដំបូង​កាលពី​ខែកក្កដា ២០១៣ នៅ​ពេល​ដែល​គំរូ​ឯកសារ​ដើម​ទំហំ ៣០០ គីឡូបៃ (Kilobyte) ត្រូវ​បាន​កត់​ត្រាទុក​ក្នុង​កញ្ចក់ 5D  ។   

ឥឡូវនេះ​ឯកសារ​ចម្បង​ទូ​ទាំង​ប្រវត្តិសាស្ត្រ​មនុស្ស​ដូច​ជា​ឯកសារ សេចក្តី​ប្រកាស​ជា​សាកល​នៃ​សិទ្ធិ​មនុស្ស អុ​ប​ទិ​ក​របស់​អ្នកប្រាជ្ញ​ញូ​តុ​ន គម្ពីរ Magna Carta និង​គម្ពីរ Kings James ត្រូវ​បាន​រក្សា​ទុកជា​ច្បាប់​ចម្លង​ឌី​ជី​ថ​លអាច​ទុក​បាន​រាប់​ពាន់​លាន​ឆ្នាំ​ឯណោះ ៕