ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់​ចាម ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​អភិវឌ្ឍ​ជនបទ​ បាន​ប្រកាស​ថា ឃុំ​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល ជា​ផ្លូវការ​សម្រាប់​ឃុំ​អង្គរ​បាន ​។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​គម្រោង​កសាង​បង្គន់​អនាម័យ​នៅ​ក្នុង​ឃុំ​អង្គរ​បាន ស្រុក​កងមាស ​​នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ​ ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ ។

លោក ទ្រី មេ​ង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​ទម្លាប់​ពីការ​បន្ទោបង់​ពាស​វាល​ពាស​កាល មក​ប្រើប្រាស់​បង្គន់​អនាម័យ​វិញ គឺ​មាន​សារសំខាន់​ណាស់ និង​មិនមែន​ជា​ការ​ងាយស្រួល​ទេ​ លុះត្រាតែ​មានការ​ព្យាយាម និង​ការ​តាំងចិត្ត​ខ្ពស់ ។

លោក ទ្រី មេ​ង បាន​បញ្ជាក់​ថា​ បង្គន់​អនាម័យ​នេះ​បាន​ធ្វើ​ឲ្យ​ការ​រស់នៅ​របស់​អ្នក​ភូមិ​ប្រកបដោយ​អនាម័យ​ល្អ និង​គុណភាព​នៃ​ជីវិត​ដែល​បាន​នាំ​មក​នូវ​ផលប្រយោជន៍​ផ្នែក​សុខភាព បរិស្ថាន និង​សេដ្ឋកិច្ច​ ព្រមទាំង​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​កាត់​បន្ថយ​ព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពិតប្រាកដ ។

អង្គការ​ទឹកភ្លៀង​កម្ពុជា និង​មន្ទីរ​អភិវឌ្ឍ​ន៍ជនបទ​ខេត្តកំពង់ចាម បាន​សហការ​គ្នា​បង្កើតគម្រោង​បង្គន់អនាម័យ​ជនបទ​សម្រាប់​ឃុំ​អង្គរ​បាន​នេះ​ដោយ​ជួយ​ផ្តល់​បច្ចេកទេស និង​ថវិកា​ ៕​