ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​

Doliprane TVC

​ទេព បូ​ព្រឹក្ស ទើបតែ​បង្ហាញ​វត្តមាន តាម​ឆាក​ប្រគុំ​តន្ត្រី បាន​រយៈពេល​ប្រមា ណ​ជាង​មួយខែ វិញ​នេះ ពោលគឺ​បន្ទាប់ពី​មាន​ព័ត៌មាន​ថា តារា​ស្រី​រូបនេះ មាន​គួ​ស្នេហ៍​បុរស​វ័យ​កណ្តាល ម្នាក់ បាន​ព្យាយាម​ឱ្យ​នាង​ដកខ្លួន​ចេញពី​សិល្បៈ​។ ប៉ុន្តែ​ពត៌មាន​នេះ ទេព បូ​ព្រឹក្ស ក៏​ទើបតែ​បាន​ចេញមុខ​ច្រានចោល​ដែ​ឬថា ព័ត៌មាន​នោះ មិនមែនជា​ការពិត​ឡើយ មួល​ហេតុដែល​នាង​មិនសូវ​បានបង្ហាញ​វត្តមាន​មួយរយៈ​កន្លងមកនេះ​គឺ​មកពី​នាង​មាន​ជំងឺ​គ្រុនពោះវៀន និង​ក្រពះ ហើយ​ពេល​បានជា​ពី​ជម្ងឺ នាង​ឡើង​ទំងន់​ច្រើន ដូច្នេះហើយ ទើប​នាង​មិន​បង្ហាញមុខ​។​

ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​

​ស្រប​ពេលដែល​ព័ត៌មាន​នេះ មិនទាន់បាន​ស្ងប់ស្ងាត់​ទៅវិញ​ផង​នោះ ស្រាប់តែ​នៅពេលនេះ មាន​ប្រភព​ពត៌មាន​ពី​អ្នកសិល្បៈ​ឧស្សាហ៍​ចេញ​ចូលទៅ​កោះ​ស្តេច ខេត្តកោះកុង បាន​បង្ហើប​ប្រាប់​«​ប្រជាប្រិយ​»​ថា គេ​ឧស្សាហ៍​បានឃើញ ទេព បូ​ព្រឹក្ស ចេញ​ចូលទៅ​កោះ​ស្តេច​ជា​ញឹកញាប់​ណាស់ ព្រោះ​នាង​មាន​ដី​នៅ​ទីនោះ​រាប់​ហិកតា ហើយ​ម្តាយ​របស់​នាង​ក៏​រស់នៅ​ទីនោះ មើល​ការខុសត្រូវ​ជាប្រចាំ​ផងដែរ​។​

ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​

​ប្រភព​ដដែល​នេះ​បាន​បន្តថា បើតាម​ព័ត៌មាន​ពី​អ្នកស្រុក​នៅ​ទី​នោះបាន​និយាយថា ដី​របស់ ទេព បូ​ព្រឹក្ស នៅ​កោះ​ស្តេច ខេត្តកោះកុង​នោះ​គឺមាន​បុរស សម្បូរ​ទ្រព្យ​ម្នាក់ ជា​អ្នកទិញ​ឱ្យ នាង ដែលមាន​តម្លៃ​មិន​ក្រោម​២០​ម៉ឺន​ដុល្លារ​នោះទេ តាម​អ្វីដែល​គេ​បានដឹង បុរស​រូបនោះ​គឺ ជា​ប្រុស​ស្នេហ៍​និង​ជា​អ្នក​ជួយ​ផ្ចង់​ផ្តើម​នាង​។​ហើយ​ដី​នោះ នាង​ក៏មាន​គម្រោង​ធ្វើជា​ផ្ទះសំណាក់ និង​សណ្ឋាគារ​ផងដែរ គ្រាន់តែ​មិនទាន់​ដឹង​ពេលវេលា​ច្បាស់លាស់​តែប៉ុណ្ណោះ​។

ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ « ប្រជាប្រិយ​» ក៏បាន​ទាក់ទង​ទូរស័ព្ទ​សម្ភាស ទេព បូ​ព្រឹក្ស ផងដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់​នាង​មិនមាន​អ្នកទទួល​ឡើយ ហើយ​«​ប្រជាប្រិយ​»​រង់ចាំ​ទទួល​ការបកស្រាយ​ពី​នាង​៕ ប្រមាញ់​តារា​


ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​ ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​ ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​ ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​ ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​ ធ្លាយ​រឿង ទេព បូ​ព្រឹក្ស មាន​អ្នកទិញ​ដី​ឱ្យ​រាប់​ហិកតា​នៅ​កោះកុង​