ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​​ស្រវឹង​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​​ជិះ​ម៉ូតូ​ប៉ះ​ដៃចង្កូត​​ជា​មួយ​​ម៉ូតូ​២​គ្រឿង​ទៀត​បណ្តាល​​ឱ្យ​​ដួល​រង​របួស​​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​កុម្ភៈ ​២០១៦ ​នៅ​ផ្លូ​វ​សហព័ន្ធ​រុ​ស្សី​ ភូមិ​តា​ងួ​ន ​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​ប្រភព​បានឱ្យ​​ប្រាប់​ថា ​​​មុន​កើតហេតុ​ គេ​​ឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​ក់រី​វូ ​ពណ៌​ខ្មៅ​ ​បើកបរ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដោយ​ប្រដេញ​គ្នា​ជាមួយ​ម៉ូតូ​២​គ្រឿង​​​ទៀត​មិន​ចាំ​ម៉ាក​ ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ខាង​លើក៍​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឱ្យ​ដួល​ម្នាក់ឯង​កណ្តាល​ទ្រូងផ្លូវ ​ចំណែក​ម៉ូតូ​២​គ្រឿង​ទៀត​បាន​បើក​ទៅ​មុខ​បាត់​ ៕