ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ព្រះ​សីហ​នុ​​ ៖ ​សាកសព​ជនបរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​គ្រែ​ពូក​ក្នុង​បន្ទប់​ជួល​លេខ​E03 ជាន់​ទី​3 ​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​​២០ កុម្ភៈ ២០១៦ ម្នាស់​ផ្ទះ​ជួល​​ឈ្មោះ ណៃ ច​ន្ធូ មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុម៤០​ ភូមិ​៥​ សង្កាត់​លេខ៤​ ​ក្រុង​​ព្រះ​សីហ​នុ ។

សាកសព​​មាន​សភាព​ហើម​ស្អុយរលួយ​ដែល​បញ្ជាក់​ថា​ ​ជន​រង​គ្រោះ​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ ​​ឈ្មោះ​ KOKKO ​TATUJUHANL ភេទ​ប្រុស ជនជាតិ FINLAND ​។ ​

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បច្ចេកទេស​ និង​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ​ជន​រង​គ្រោះ​បាន​​ស្លាប់​ដោយសារ​ជំងឺ​​គាំងបេះដូង​ ។

​សព​ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​រង់​ចាំ​មន្ត្រី​ស្ថានទូត​មក​ពិនិត្យ​ និង​ទទួលយក​ទៅ​ស្រុក​កំណើត​វិញ​ ៕