កាត់បន្ថយសម្ពាធឈាមខ្ពស់ និងជាតិកូឡេស្ដេរ៉ុល អ្នកគួរតែនឹកឃើញរូបមន្តនេះ

នៅទីនេះ អ្នកអាចរកឃើញរូបមន្តដែលពួកគេបានប្រើដើម្បីព្យាបាលជម្ងឺជាច្រើន និងការពង្រឹងប្រព័ន្ធភាពសុាំ។ អត្ថបទនេះ បានបង្ហាញរូបមន្តដែលមានឥទ្ធិពលក្នុងការព្យាបាលជាច្រើន និងការពង្រឹងប្រព័ន្ធភាពសុំា ក្រៅពីការបន្ថយសម្ពាធឈាមឡើងខ្ពស់ និងកម្រិតកូឡេស្ដេរ៉ុល។ សូមសាកល្បងវាដោយខ្លួនឯង អ្នកនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញលទ្ធផលរបស់វា បន្ទាប់ពីប្រើបានតែមួយសប្ដាហ៍។

 

កាត់បន្ថយសម្ពាធឈាមខ្ពស់ និងជាតិកូឡេស្ដេរ៉ុល អ្នកគួរតែនឹកឃើញរូបមន្តនេះ

រឿងដែលល្អបំផុតអំពីឳសថនេះ គឺវាមានភាពសាមញ្ញ ហើយងាយស្រួលក្នុងការរៀបចំ និងអាចរកបានយ៉ាងងាយស្រួល។

គ្រឿងផ្សំ៖
- ខ្ញីស្រស់ ១ ចំណិត
- ខ្ទឹមស ១ កំពីស
- ទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ
- ទឹក្រូចឆ្នាស្រស់ ១ ស្លាបព្រាកាហ្វេ

ដាក់គ្រឿងផ្សំទាំងអស់នៅក្នុងម៉ាស៊ីកែវក្រឡុក និងលាយក្នុងរយៈពេល ៣០ នាទី ក្នុងល្បឿនលឿនបំផុត។ បន្ទាប់ចាក់ល្បាយចូលទៅក្នុងកែវបិតគម្របឲ្យជិត និងរក្សាទុកក្នុងទូរទឹកកកឲ្យបាន ៥ ថ្ងៃសិន។

ការប្រើប្រាស់
ទទួលទានល្បាយនេះ ម្ដង ១ ស្លាបព្រាបាយ នៅពេលព្រឹក និងពេលល្ងាចជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា សូមឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ មិនអាចវាច្រើនជាង ៣ ដងក្នុងមួយថ្ងៃដាច់ខាត។

បន្ទាប់ពីប្រើបានមួយសប្ដាហ៍, សម្ពាធឈាម និងកម្រិតជាតិកូឡេស្តេរ៉ុលមានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ និងសុខភាពរបស់អ្នកក៏បានប្រសើរឡើងផងដែរ៕

ដោយ៖ Brugn
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កាត់បន្ថយសម្ពាធឈាមខ្ពស់ និងជាតិកូឡេស្ដេរ៉ុល អ្នកគួរតែនឹកឃើញរូបមន្តនេះ