លោក​ប៉ូលិស​ សុំ​សង្សារ​រៀបការ​យ៉ាង​រ៉ូ​មែន​ទិ​ក (​មាន​វីដេអូ​)

Doliprane TVC

​ ​ការសុំ​រៀប​អាពាហ៍ពិពាហ៍​ដ៏​ភ្ញាក់ផ្អើល​ទៅកាន់​មិត្តស្រី​របស់លោក​ប៉ូលីស​ម្នាក់ បាន​ក្លាយជា​ប្រធានបទ​វែកញែក​មួយ​ដ៏​ក្តៅគគុក​ក្នុង​ទីក្រុង Grainesville នៅ​រដ្ឋ Florida កាលពីពេល​ថ្មីៗ​នេះ ។​ ​ ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​ឡើង​តាមរយៈ​ទំព័រ​ហ្វេ​ស​បុក Gainesville Police Department របស់​ក្រុមមន្ត្រី​ប៉ូលីស​នៅ​តំបន់​នោះ ។

លោក​ប៉ូលិស​ សុំ​សង្សារ​រៀបការ​យ៉ាង​រ៉ូ​មែន​ទិ​ក (​មាន​វីដេអូ​)

បន្ទាប់ពី​បង្ហោះ​បានត្រឹមតែ​ប៉ុន្មាន​នាទី វីដេអូ​នេះ​ក៏ត្រូវ​បាន​រង​ការរិះគន់​ភ្លាមៗ និង ទាមទារ​ឲ្យ​មានការ​ចាប់ខ្លួន​មន្ត្រី​ប៉ូលីស​ម្នាក់​នោះ​ទៀតផង ព្រោះតែ​លោក​បាញ់ថ្នាំ​លើ​ជញ្ជាំង ។ គេ​បាន​លើកឡើងថា ប្រសិនបើ​ប្រជាពលរដ្ឋ​ធម្មតា​ធ្វើបែបនេះ ពួកគេ​នឹងត្រូវ​ចាប់ខ្លួន រួច​ត្រូវ​បង់ប្រាក់​ពិន័យ​ថែមទៀត ចុះ​ពេល​ប៉ូលីស​ធ្វើ​ដូចនេះ ហេតុអ្វី​គ្មាន​ការចាប់ខ្លួន ។

លោក​ប៉ូលិស​ សុំ​សង្សារ​រៀបការ​យ៉ាង​រ៉ូ​មែន​ទិ​ក (​មាន​វីដេអូ​)

ចំពោះ​ការដេញដោល​សួរ​សំនួរ​បែបនេះ ក្រុមមន្ត្រី​ប៉ូលីស​ក៏បាន​ចេញមុខ​បកស្រាយ​ផងដែរ​ថា ប្រសិនបើ​អ្នករស់នៅ​ក្នុង​ទីក្រុង​នេះ អ្នក​ប្រាកដជា​ដឹងថា គ្មាន​ច្បាប់​ទាក់ទង​នឹង​ការបាញ់​ថ្នាំ​ពណ៌​លើ​ជញ្ជាំង នរណា​ក៏​អាចធ្វើ​វា​បាន ហើយ​ទង្វើ​នេះ​កើតឡើង​ស្ទើរតែ​រៀងរាល់ថ្ងៃ​មកហើយ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ​)


​ ​