កូនកំលោះ​​​ហ៊ាន​ឲ្យ​ថ្លៃ​ទឹក​ដោះ​ឪពុក​ម្ដាយ​កូន​ក្រមុំ​​ជិត​១លាន​ដុល្លារ

កូនកំលោះ​​​ហ៊ាន​ឲ្យ​ថ្លៃ​ទឹក​ដោះ​ឪពុក​ម្ដាយ​កូន​ក្រមុំ​​ជិត​១លាន​ដុល្លារ

​កូន​ក្រមុំ​​​​​​ម្នាក់​រស់​នៅ​ខេត្ត​ហ្វូចៀន ​ភាគ​អាគ្នេយ៍​​ប្រទេស​ចិន ​​បានល្បី​សុះសាយ​​​​​ ក្រោយ​នាង​​បង្ហើប​​ថា​​អនាគត​ស្វាមី បាន​​ជូន​​ថ្លៃ​ទឹក​ដោះ​​ជិត ១លាន​ដុល្លារ​អាមេរិក​​ទៅ​ឪពុក​ម្ដាយ​ខ្លួន ​ដើម្បី​​បាន​​រៀប​ការ​ជាមួយ​នាង។

 

កូនកំលោះ​​​ហ៊ាន​ឲ្យ​ថ្លៃ​ទឹក​ដោះ​ឪពុក​ម្ដាយ​កូន​ក្រមុំ​​ជិត​១លាន​ដុល្លារ

​​​​

រូប​ភាព​​អាពាហ៍ពិពាហ៍​​​​កូន​ក្រមុំ​​កូន​កំលោះ​ទើប​រៀប​ការ​នៅ​ទីក្រុង Putian ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ភ្ញាក់​ផ្អើល​ និង​ស្លុត​ចិត្ត​មិន​តិច​ទេ ​ពេល​ឃើញ​​​​ថ្លៃ​បង្គាប់​​ដ៏​ខ្ពស់​មិនធ្លាប់​មាន​នេះ ប៉ុន្តែ​​ប្រភព​​មិន​បាន​​​និយាយ​លម្អិត​ប្រវត្តិ​គ្រួសារ​​​​គូស្នេហ៍​ខាង​លើ​ឡើយ។

 

​ក្រោយ​​ទទួល​ថ្លៃ​បង្គាប់ ​ឪពុកម្ដាយ​ខាង​ស្រី​​​​បាន​​​ប្រគល់​ប្រាក់​ ១,៥លាន​ដុល្លារ​អាមេរិក​ និង​យន្តហោះ​ឯក​ជន​​មួយ​គ្រឿង​​​ដល់​​គ្រួសារ​ថ្មី​របស់​នាង​ផង​ដែរ។ ​ចំណែក​​​ថ្លៃ​បង្គាប់​កូន​ក្រមុំ​នៅ​ទីក្រុង​សៀងហៃ ​​ជាមធ្យម​​​ត្រូវ​គេ​រាយ​ការណ៍​ថា​​មាន​តម្លៃ​ត្រឹម​ ១៥ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ៕

 

កូនកំលោះ​​​ហ៊ាន​ឲ្យ​ថ្លៃ​ទឹក​ដោះ​ឪពុក​ម្ដាយ​កូន​ក្រមុំ​​ជិត​១លាន​ដុល្លារ

 

 

ចុចអាន៖ អ្នក​ចាប់​បាន​បាច់​ផ្កា​ពី​កូន​កំលោះ-ក្រមុំ នឹង​ឆាប់​​រៀបការ​មែន?

ចុចអាន៖ គូស្នេហ៍​មួយ​គូ បាន​ស្រលាញ់​គ្នា​ឈាន​ដល់​ថ្ងៃ​រៀបការ​ ដោយ​សារតែស្លាក​​លេខ​ឡាន

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ SCMP