​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​នៅ​រដ្ឋ Oregon ​សហរដ្ឋអាមេរិក​​ម្នាក់​បាន​​ចំណាយ​ពេល​​ជាង​១៥​ឆ្នាំ​​ស្នាក់​​នៅ​ក្នុង​យន្តហោះ​ដែល​គេ​ឈប់​ប្រើ​ប្រាស់​ប្រភេទ​​ Beoing 727 ​និង​បាន​ច្នៃ​ទៅ​ជា​ផ្ទះ​​​​រស់​នៅ​កណ្ដាល​ព្រៃ​តែម្នាក់​ឯង​​នៅ​អាមេរិក ​ហើយ​នា​ពេល​ថ្មី​ៗ​នេះ គាត់​គ្រោង​​នឹង​​​ច្នៃ​យន្តហោះ​ Boeing 747 ​មួយ​គ្រឿង​ទៀត​នៅ​ជប៉ុន។

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​​​​

លោក Bruce Cambell ​​​បាន​រស់​​នៅ​ក្នុង​ផ្ទះ​​ច្នៃ​​ពី​​ Boeing 727 ​​តាំង​ពី​ឆ្នាំ ១៩៩៩​ក្នុង​ទំហំ​ដី ១០​អា​ នៃ​ព្រៃ​ទីក្រុង​ Portland​ ដែល​គាត់​បាន​ទិញ​​តម្លៃ ១០ម៉ឺន​ដុល្លារ និង​​​​​ប៉ះ​ប៉ូវ​បន្ថែម​សរុប​អស់​២២​ម៉ឺន​ដុល្លារ។​

​​​​​​យន្តហោះ​​​ច្នៃ 727 ​មាន​គ្រឿង​បរិក្ខារ​ ​និង​បន្ទប់ ​ជាច្រើន​មិន​ចាញ់​ផ្ទះ​ធម្មតា​ទេ ​ដូច​ជា​ផ្ទះ​បាយ កន្លែង​គេង​លេង​ ​កន្លែង​ទទួល​ភ្ញៀវ​​ ​ប៉ៅអ៊ី ​បន្ទប់​​បោក​គក់ ​និង​បន្ទប់​គេង​មួយ។

លោក Campbell ​​​បាន​ចំណាយ​ពេល​​​​​​ជាង​កន្លះ​ឆ្នាំ​ក្នុង​ប្រទេស​ជប៉ុន ​ដើម្បី​រក​មើល​​យន្តហោះ​​​ Boeing 747-400 ដែល​គេ​លែង​ប្រើ​ ​និង​​អាច​ដាក់​អ្នក​​ដំណើរ​​យ៉ាង​ច្រើន ៦៦០​នាក់ ​ពោល​​​​ធំ​ជាង​​យន្តហោះ 727 បី​ដង។ ផ្ទះ​ច្នៃ​ទី​ពីរ​ ​នឹង​បង្កើត​នៅ​​ក្នុង​ព្រៃ​ទីក្រុង​ Miyazaki ​ខាង​មុខ​ឆាប់​ៗ​នេះ​ហើយ​ តែ​គេ​មិន​ទាន់​ដឹង​តម្លៃ​នៅ​ឡើយ​ទេ៕

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

​បុរស​ម្នាក់​ស្នាក់​នៅ​ក្នុង​​យន្តហោះ​​ច្នៃ​​​ជាង​១៥​ឆ្នាំ​​​ គ្រោង​​​​ច្នៃ​​​ជា​ផ្ទះ​មួយ​ទៀត​នៅ​ជប៉ុន​​​

ចុចអាន៖ ព្រលាន​យន្តហោះ​ណា​ដែល​មាន​ Wi-Fi ល្បឿន​លឿន​ជាង​គេ?

ចុចអាន៖ យន្តហោះ​ដឹក​អ្នក​ដំណើរ​ធន់ធំ​ដំបូង​គេ​ ចុះ​ចត​លើ​វាល​ទឹកកក​នៅ​អង់តាកទិច

ចុចអាន៖ ចិន​បញ្ជូន​នាវា​បំបែក​ទឹកកក ​ទៅ​រុករក​នៅ​ទ្វីប​អង់តាកទិច

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ Mysanantonio