ចិន​ចោទ​អាម៉េរិក ថាជា​អ្នកបង្ក​ហេតុឲ្យ​ មាន​ទំនាស់​ផ្នែកយោធា​ នៅសមុទ្រ​ចិន​ខាងត្បូង​

ប៉េកាំង៖ ប្រភពពត័ត៌មានរបស់ military.com ដែលបានចេញផ្សាយ នៅកាលពីថ្ងៃម្សិលមិញ បាននិយាយថា ប្រទេសចិនបានធ្វើការ ចោទប្រកាន់អាមេរិកថា បានធ្វើឲ្យមានជម្លោះយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺនៅក្រោយពីពេល ដែលរដ្ឋាភិបាលក្រុងប៉េកាំង ត្រូវបានគេដឹងថាបានពិតជា បានពង្រាយគ្រាប់មីស៊ីល នៅលើកោះក្នុងតំបន់ ដែលមានជម្លោះនោះ។

លោក Hong Lei អ្នកនាំពាក្យរបស់ ក្រសួងការបរទេស ចិនបានថ្លែងទៅកាន់ អ្នកកាសែតថាកងល្បាត នៃក្រុមកងទ័ពជើង អាកាសនិងនាវាជើងទឹក របស់អាមេរិករួមជាមួយនឹង សមយុទ្ធយោធា នានាជាមួយនឹង ប្រទេសដែលជាដៃគូ ស្ថិតនៅក្នុងជម្លោះទាំងនោះសុទ្ធ សឹងតែបានបញ្ជាក់ថាគឺ អាមេរិកទេដែលបាន ធ្វើមានការកើនឡើង នៃអសន្តិសុខ និងស្ថេរភាពក្នុងតំបន់។

លោកបានបន្ថែមទៀតថា សកម្មភាពទាំងអស់ របស់អាមេរិកនេះគឺជា មូលហេតុចម្បង ដែលធ្វើឲ្យមានកាត់តែ តានតឹងរវាងដៃគូជម្លោះ និងធ្វើឲ្យមានភាពវឹកវរ នៃកម្លាំងយោធារបស់ប្រទេស ទាំងនោះផងដែរ។

អាមេរិកនិងតៃវ៉ាន់ ធ្លាប់បានប្រកាសកាលពី កំឡុងសប្តាហ៍នេះថា ខ្លួនបានមើលឃើញតាមរយៈ ផ្កាយរណបពីការដាក់ពង្រាយ ឧបករណ៍បាញ់មីស៊ីល ជាច្រើននៅក្នុងតំបន់កោះជម្លោះ ដោយក្រោយមកចិនមិនបាន ធ្វើការបដិសេធអ្វីឡើយ ហើយបាននិយាយតបថា វាជាសិទ្ធិក្នុងការការពារខ្លួន ស្របទៅនឹងច្បាប់អន្តរជាតិ៕

ចិន​ចោទ​អាម៉េរិក ថាជា​អ្នកបង្ក​ហេតុឲ្យ​ មាន​ទំនាស់​ផ្នែកយោធា​ នៅសមុទ្រ​ចិន​ខាងត្បូង​