ប៉ូលិស​ឥណ្ឌូនេស៊ី ​ឃាត់ខ្លួន​ជនសង្ស័យ​ ១២នាក់ ជាប់ពាក់ព័ន្ធ​ក្រុម​រដ្ឋឥស្លាម​

ហ្សាកាតា៖ ប៉ូលិសបាន រាយការណ៍ឲ្យដឹងថា កាលពីថ្ងៃសៅរ៍ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ ដែលពួកគេជាប់ពាក់ព័ន្ធ នឹងក្រុមរដ្ឋឥស្លាម ពួកនេះត្រូវបានឃាត់ខ្លួន នៅកោះ ចាវ៉ា ដោយកំពុងតែហ្វឹកហាត់ យោធានានៅក្បែរតំបន់ភ្នំ ។

កាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ថា ប៉ូលិសឥណ្ឌូនេស៊ី បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ១២នាក់ ខណៈដែលពួកគេ បាននឹងកំពុងហ្វឹកហាត់ ហើយរកឃើញថា មានជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាម ។

ប៉ូលិសដែលយាមល្បាត ប្រឆាំងនឹងក្រុមភេរវកម្ម បានបំពេញប្រតិបត្តិការណ៍ មួយដោយចុះដល់កន្លែង ស្នាក់នៅរបស់ជនសង្ស័យ ហើយបានឃាត់ខ្លួនពួកគេ នៅទឹកដី Malang ភាគខាងកើត ខេត្ត ចាវ៉ា កាលពីថ្ងៃទី២០ ម្សិលមិញ ។

នៅថ្ងៃដូចគ្នានេះដែរ ក្រុមប៉ូលិសក៏បានឃាត់ខ្លួនបាន៥នាក់ទៀត ក្នុងចំណោមដែលគេរាយការណ៍ថា មានគ្នាប្រមាណ៣០នាក់ កំពុងហ្វឹកហាត់ នៅភ្នំ ស៊ុមប៊ីង នៅក្នុងខេត្តខាងលើ ។

ទោះបីជាមានការឃាត់ខ្លួនជន ទាំងនេះមែន តែមិនទាន់មានការបញ្ជាក់ច្បាស់ ថាតើពួកគេទាំងនេះ មានជាប់ពាក់ព័ន្ធនឹង ក្រុមរដ្ឋឥស្លាមនៅឡើយទេ ព្រោះថាពួកគេទំនង ជាមានការទំនាក់ ទំនងនឹងការបង្កឲ្យមានការវាយប្រហារ នៅក្រុងហ្សាកាតា កាលពីខែមុន ដែលបណ្តាលឲ្យស្លាប់ជនស៊ីវិល០៤នាក់ និងអ្នកសង្គ្រោះ ០៤នាក់ ហើយទង្វើនេះក្រុមរដ្ឋឥស្លាម ជាអ្នកអះអាងថា ជាទង្វើរបស់ពួកគេ ៕

ប៉ូលិស​ឥណ្ឌូនេស៊ី ​ឃាត់ខ្លួន​ជនសង្ស័យ​ ១២នាក់ ជាប់ពាក់ព័ន្ធ​ក្រុម​រដ្ឋឥស្លាម​