ក្រុមហ៊ុន DKSH រៀបចំជប់លៀងដល់អាជីវករឆ្នើមសម្រាប់ឆ្នាំថ្មី

ភ្នំពេញ៖ ក្រុមហ៊ុន DKSH បានរៀបចំកម្មវិធីជប់លៀង ដ៍ធំមួយ នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលណាហ្គាវើល  រាជធានីភ្នំពេញ ក្នុងគោលបំណងថ្លែង អំណរគុណ លើកទឹកចិត្ត និងពង្រឹងមិត្តភាព ជាមួយបុគ្គលិក អាជីវករ ឆ្នើមរបស់Abbott ក្នុងការជួយក្រុមហ៊ុន ឱ្យដំណើរ ការអាជីវកម្ម ទទួលជោគជ័យ។

លោក Nicolas Chabanier តំណាងក្រុមហ៊ុន DKSH ប្រចាំនៅកម្ពុជាបានមានប្រាសាសន៍ថា” ក្រុមហ៊ុន DKSH(Cambodia) បានរៀប ចំពិធីជប់លៀងអាហារពេលល្ងាចសម្រាប់ឆ្នាំថ្មី២០១៦ ដើម្បីលើកទឹកចិត្ត និង ថ្លែងអំណរគុណដល់ដៃគូរអាជីវករឆ្នើមរបស់Abbott  ដែលមានដៃគូរអាជីវកម្ម និង បុគ្គលិកប្រមាណ២៥០នាក់មកជួបជុំគ្នានៅក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងរាត្រីដ៏ស្រស់ត្រកាលក៏មានការប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយ លើសពីនេះទៅទៀត អាជីវករឆ្នើមទំាងអស់ក៏មានការចាប់ឆ្នោតផ្សងសំណាង ដែលរួមមានរង្វាន់ជាច្រើនផងដែរ”។

លោកបានបន្តថា” ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខគេក្នុងពង្រីកទីផ្សារដែលផ្តោតជាចម្បាងក្នុងតំបន់អាស៊ី។ តាមបាវចនា “សេវាកម្មពង្រីកទីផ្សារ”បង្ហាញថា ក្រុមហ៊ុន DKSHជួយក្រុមហ៊ុន និងម៉ាកយីហោដទៃទៀតដើម្បីឲ្យអាជីកររបស់ក្រុមហ៊ុនទំាងនោះ រីកលូតលាស់ក្នុងទីផ្សារថ្មី ឬ ទីផ្សារដែលមានស្រាប់”។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន DKSH គឺជាអ្នកជំនាញពង្រីកទីផ្សារនាំមុខគេ នៅតំបន់អាស៊ីដោយផ្តោតជាចម្បងលើកប្រភេទទំនិញ FMCG សេវាកម្មចំណីអាហារទំនិញប្រណីតៗ ទាន់សម័យ ព្រមទំាងគ្រឿងសម្អាងសម្រាប់សក់ និងស្បែកជាដើម៕