កាមរីឆ្លាម​បុករះ​ កង់-ម៉ូតូ ស្លាប់ម្នាក់ និង​របួស​ធ្ងន់​ ២នាក់

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយក្មេងស្រី វ័យជំទង់ម្នាក់បានស្លាប់ នៅនិងកន្លែង និង ស្រីប្រុស ២នាក់ទៀត បានរងរបួសធ្ងន់ ដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ដែលហេតុការណ៍នេះ បង្ករឡើងដោយ រថយន្តកាមរីឆ្លាម បុករះកង់និម៉ូតូពីក្រោយ ពេញមួយទំហឹង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកាលពីវេលា ម៉ោង២ និង ៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខស្ថានីយ៍ ប្រេងតេលា ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយអោយដឹងថា រថយន្តបង្ករម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ កំពង់ស្ពឺ ២A-០០០៨ រថយន្តនេះបើកបរ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបង្ករបានជ្រុលចង្កូត ទៅបុកកង់ មួយគ្រឿង និង ម៉ូតូមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នា ពេញមួយទំហឹង បណ្តាលអោយនារីម្នាក់ ដែលកំពុងជិះកង់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយឡែកបុរសម្នាក់ និងស្រ្តីម្នាក់ទៀត ដែលជិះម៉ូតូឌុបគ្នា បានររងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពបានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ អាចបង្ករឡើងដោយ អ្នកបើកបរងងុយដេក ឬស្រវឹង ពីព្រោះរថយន្តនេះ បានទៅបុកកង់និងម៉ូតូ របស់ជនរងគ្រោះ នៅលើចិញ្ចើមផ្លូវខាងស្តាំដៃទាំងកំរោលតែម្តង ។

ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបង្ករបានចុះរត់គេចខ្លួនបាត់ ប៉ុន្តែនៅលើរថយន្តបានបន្យល់ទុក អាវចំណាំងផ្លាតមួយ និងអាវដែលមានប៉ាក់ឈ្មោះ ហ៊ុយ សំផន អត្តលេខ ២២៥៧៥៥ ដែលសមត្ថកិច្ចធ្វើការសន្និដ្ឋានថា អ្នកបើកបរជាមន្រ្តីសមត្ថកិច្ចជនរងគ្រោះគេ នៅមិនទាន់ស្គាល់ ឈ្មោះនៅឡើយទេ ចំពោះមធ្យោបាយបង្ករ ត្រូវបានប៉ូលីសចរាចរណ៍ អូសយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕

កាមរីឆ្លាម​បុករះ​ កង់-ម៉ូតូ ស្លាប់ម្នាក់ និង​របួស​ធ្ងន់​ ២នាក់

កាមរីឆ្លាម​បុករះ​ កង់-ម៉ូតូ ស្លាប់ម្នាក់ និង​របួស​ធ្ងន់​ ២នាក់

កាមរីឆ្លាម​បុករះ​ កង់-ម៉ូតូ ស្លាប់ម្នាក់ និង​របួស​ធ្ងន់​ ២នាក់