វរៈសេនីយ៍ ហ៊ុល ប៊ុនធឿន បានបាត់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ

ភ្នំពេញ៖ លោកវរៈសេនីយ៍ ហ៊ុល ប៊ុនធឿន មេបញ្ជាការរងកងពលលេខ៥១ ស្រុកព្រះនេតព្រះ បានស្លាប់ភ្លាមៗនៅកន្លែង ក្នុងអំឡុងគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ ។

ភ្នាក់ងារយកព័ត៌មានមជ្ឈមណ្ឌល ដើមអម្ពិល រាយការណ៍ជាជំហានដំបូង បានឲ្យដឹងថា «គ្រោះថ្នាក់នេះ បានបណ្តាលឲ្យលោក វរៈសេនីយ៍ ហ៊ុល ប៊ុនធឿន បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ នៅ ភូមិគោកលន់ ឃុំជោគរី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ » ។

ជុំវិញព័ត៌មានលម្អិត ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះ សូមរងចាំអានជាមួយនឹងមជ្ឈមណ្ឌលដើមអម្ពិល នៅពេលបន្តិចទៀតនេះ៕

វរៈសេនីយ៍ ហ៊ុល ប៊ុនធឿន បានបាត់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ

វរៈសេនីយ៍ ហ៊ុល ប៊ុនធឿន បានបាត់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់មិញ