Huawei បញ្ចេញ​លក់​ស្មាតហ្វូន​លំដាប់​កំពូល​ពីរ Mate 8 និង GR5

Huawei បញ្ចេញ​លក់​ស្មាតហ្វូន​លំដាប់​កំពូល​ពីរ Mate 8 និង GR5

Mate 8 និង GR 5 ទូរសព្ទ​ម៉ូដែល​ថ្មី​ចុងក្រោយ ត្រូវ​បាន​ក្រុមហ៊ុន Huawei បាន​សម្ពោធ​លក់​ជា​ផ្លូវការ​កាល​ពី​ម្សិលមិញ​នេះ​។ Mate 8 និង GR5 ជា​ទូរសព្ទ​ម៉ូដែល​ថ្មី​ចុងក្រោយ​របស់ Huawei ដែល​បាន​នាំ​បច្ចេកវិទ្យា​ស្កេន​ក្រយៅ​ដៃ​ជំនាន់​ថ្មី ដែល​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​សុវត្ថិភាព​ជាង​មុន។

 

Huawei បញ្ចេញ​លក់​ស្មាតហ្វូន​លំដាប់​កំពូល​ពីរ Mate 8 និង GR5

 

លោក Zhoubo hua នាយក​ផ្នែក​លក់​និង​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា Mate 8 និង GR 5 ជា​ស្មាតហ្វូន​ទំនើប​ស៊េរី​ថ្មី​ចុងក្រោយ​ ដែល​រចនា​ឡើង​ជាមួយ​សមត្ថភាព​កំពូល​។ Mate 8 និង GR 5 នាំ​បទពិសោធន៍​នៃ​មុខងារ​ស្កេន​ក្រយៅដៃ​ជំនាន់​ថ្មី ដែល​ផ្តល់​ការ​ពារ​និង​ការ​ប្រើប្រាស់​ប្រសើរ​ជាង​មុន ជាមួយ​ប្រព័ន្ធ​ដំណើរការ​លឿន​និង​ថាមពល​ថ្ម​កាន់​បាន​យូរ​​សម្រាប់​មនុស្ស​សម័យ​ថ្មី។

 

Huawei Mate 8 បាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​នា​ខែ​វិច្ឆិកា ឆ្នាំ​2015 ។ ទូរសព្ទ​នេះ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង​បាងកក​កាល​ពី​ចុង​ខែ​មករា ហើយ​កម្ពុជា​ជា​ប្រទេស​ទី ៣ សម្រាប់​ទីផ្សារ​លក់​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

 

 

នៅ​លើ​ទីផ្សារ Mate 8 ត្រូវ​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល ៥៨៩ ដុល្លារ និង GR5 តម្លៃ​ប្រហែល ២៥៩ ដុល្លារ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា