50 ទីក្រុង ដែល​ជាប់​ក្នុង​បញ្ជីខ្មៅ​ខាង​ឃាតកម្ម និង បទល្មើស​គ្រឿងញៀន​ធ្ងន់ធ្ងរ​

Doliprane TVC

​ប៊ី​ស៊ី​នេស អ៊ី​ន សាយ​ដឺរ បាន​ផ្សាយ​លំដាប់ថ្នាក់​ទីក្រុង ៥០ ដែលមាន «​អំពើហិង្សា​» ច្រើន​បំផុត​លើ​ពិភពលោក ក្នុងនេះ​ចំនួន ៤១ ទីក្រុង ជាទី​ក្រុង​ស្ថិតនៅក្នុង​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ហើយ​ក្នុង​ចំនួន ៤១ ទីក្រុង ប្រទេស​ប្រេ​ស៊ី​ល​មាន ២១ ទៅហើយ​ដែលជា​ទីក្រុង​មាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ ។​

​មូលហេតុ​ដែលមាន​ហិង្សា​ខ្លាំង​បំផុត​នោះ គឺ​កើត​មកពី​មាន​បញ្ហា​គ្រឿងញៀន រាំ​រ៉ៃ​ពេក ។ លោក អ៊ី​អ័ន ហ្គ្រី​ល​ឡូ អ្នកនិពន្ធ​សៀវភៅ « Gangster Warlords: Drug Dollars, Killing Fields, and the New Politics of Latin America» ដែល​បង្ហាញឱ្យឃើញ​ផ្លូវ​ងងឹត នៅក្នុង​អាមេរិក​ឡាទីន ទាំង​ពួក​យូ​កូ​ង​គ្រឿងញៀន ឃាតកម្ម និង រឿង​នយោបាយ ។ ការជួញដូរ​ថ្នាំញៀន​គ្រាប់ មានតម្លៃ​ខ្ពស់​ជាច្រើន​សែន​លាន​ដុល្លារ​សហរដ្ឋ​ក្នុង​មួយឆ្នាំៗ ធ្វើឱ្យ​ការជួញដូរ​កើនឡើង មាន​អំពើពុករលួយ​ក្នុង​ស្ថាប័ន​តម្រួត និង ការ​ស៊ីឈ្នួល​សម្លាប់​មនុស្ស ជាដើម ។​​ខាងក្រោម​នេះ​ជា​បញ្ជីរាយឈ្មោះ​ទីក្រុង ដែលមាន​អំពើហិង្សា​ច្រើន និង ធ្ងន់ធ្ងរ​បំផុត ។​

50. ទីក្រុង អូ​ប្រេ​ហ្គុ​ន (Obregón) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 28.29 ក្នុង 100.000 នាក់ ។​
49. ទីក្រុង ម៉ា​រ៉ា​កៃ​បូ (Maracaibo) ប្រទេស​វេ​ណេ​ហ្សុ​យ​អេ​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 28.85 ក្នុង 100.000 នាក់ ។​
48. ទីក្រុង ម៉ា​កា​ប៉ា (Macapá) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 30.25 ក្នុង 100.000 នាក់ ។​
47. ទីក្រុង ចូ​ហាន់​ណេ​បឺ​ក (Johannesburg) ប្រទេស​អា​ហ្រិ​ក​ខាងត្បូង មាន​អត្រា​ឃាតកម្ម​មនុស្ស 30.31 ក្នុង 100.000 នាក់ ។​
46. ទីក្រុង វ៊ី​ក​តូ​រៀ (Victoria) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 30.50 ក្នុង 100.000 នាក់ ។​
45. ទីក្រុង ប៉េ​រេ​រ៉ា (Pereira) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 32.58 ក្នុង 100.000 នាក់ ។​

44. ទីក្រុង គូ​រី​ទី​បា (Curitiba) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 34.71 ក្នុង 100.000 នាក់ ។​
43. ទីក្រុង​ព័រ​តូ (Porto) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 34.73 ក្នុង 100.000 នាក់ ។​
42. ទីក្រុង​ណេ​ល​សាន់ ម៉​ង់​ដឺ​ឡា បាយ (Nelson Mandela Bay) ប្រទេស ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 35.85 ក្នុង 100.000 នាក់ ។​
41. ទីក្រុង​ឌួ​របង់ (Durban) ប្រទេស​អាហ្វ្រិក​ខាងត្បូង មាន​អត្រា​ឃាតកម្ម​មនុស្ស 35.93 ក្នុង 100.000 នាក់ ។​
40. ទីក្រុង​កាម​ពី​ណា ហ្គ្រេ​ន (Campina Grande) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 36.04 ក្នុង 100.000 នាក់ ។​
39. ទីក្រុង​កាំ​ប៉ូ​ស ដូ​ស ហ្គ​យ​តា​កាស (Campos dos Goytacazes) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 36.16 ក្នុង 100.000 នាក់ ។​
38. ទីក្រុង​អា​រ៉ា​កា​ហ្សូ (Aracaju) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 37.7 ក្នុង 100.000 នាក់ ។​
37. ទីក្រុង​រី​ស៊ី​ហ្វេ (Recife) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 38.12 ក្នុង 100.000 នាក់ ។​
36. ទីក្រុង​វី​ច​តូ​រៀ ដា កុង​គី​ស្តា (Vitória da Conquista) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 38.46 ក្នុង 100.000 នាក់ ។​
35. ទីក្រុង​ទី​ហ្ស៊ួ​ណា (Tijuana) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 39.09 ក្នុង 100.000 នាក់ ។​
34. ទីក្រុង​ហ្ក្រា​ន បារ​សេ​ឡូ​ណា (Gran Barcelona) ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 40.08 ក្នុង 100.000 នាក់ ។​
33. ទីក្រុង​ឃី​ង​ស្តុ​ន (Kingston) ប្រទេស​ហ្សា​មី​កា មាន​អត្រា​ឃាតកម្ម​មនុស្ស 41.14 ក្នុង 100.000 នាក់ ។​
32. ទីក្រុង​ញូ​វ អ័​រ​លៀន (New Orleans) សហរដ្ឋអាមេរិក មាន​អត្រា​ឃាតកម្ម​មនុស្ស 41.44 ក្នុង 100.000 នាក់ ។​
31. ទីក្រុង​វី​ច​តូ​រី​យ៉ា (Vitoria) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 41.99 ក្នុង 100.000 នាក់ ។​
30. ទីក្រុង​តេ​រេ​ស៊ីណា (Teresina) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 42.64 ក្នុង 100.000 នាក់ ។​
29. ទីក្រុង​ហ្គ​យ​នី​យ៉ា អ៊ី អា​ប៉ា​រេ​ស៊ី​ដា ដឺ ហ្គ​យ​នី​យ៉ា (Goiânia y Aparecida de Goiânia) មាន​អត្រា​ឃាតកម្ម​មនុស្ស 43.38 ក្នុង 100.000 នាក់ ។​
28. ទីក្រុង​ឌី​ត​រ៉​យ (Detroit) សហរដ្ឋអាមេរិក មាន​អត្រា​ឃាតកម្ម​មនុស្ស 43.89 ក្នុង 100.000 នាក់ ។​
27. ទីក្រុង​ហ្វេ​រ៉ា ដឺ សាន់​តា​ណា (Feira de Santana) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 45.5 ក្នុង 100.000 នាក់ ។​
26. ទីក្រុង​បេ​ឡេ​ម (Belém) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 45.83 ក្នុង 100.000 នាក់ ។​
25. ទីក្រុង​ហ្គា​តេ​ម៉ា​ឡា ស៊ី​ធី (Guatemala City) ប្រទេស​ហ្គា​តេ​ម៉ា​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 47.17 ក្នុង 100.000 នាក់ ។​
24. ទីក្រុង​ហ្គូ​ម៉ា​ណា (Cumaná) ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 47.77 ក្នុង 100.000 នាក់ ។​
23. ទីក្រុង​ម៉ា​ណូ​ស (Manaus) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 47.87 ក្នុង 100.000 នាក់ ។​
22. ទីក្រុង​គី​អា​បា (Cuiabá ) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 48.52 ក្នុង 100.000 នាក់ ។​
21. ទីក្រុង​សៅ​លី​ស (São Luís) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 53.05 ក្នុង 100.000 នាក់ ។​
20. ទីក្រុង​បារ​គី​ស៊ី​មេ​តូ (Barquisimeto) ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 54.96 ក្នុង 100.000 នាក់ ។​
19. ទីក្រុង​បាល់​ទី​ម៉ូ (Baltimore) សហរដ្ឋអាមេរិក មាន​អត្រា​ឃាតកម្ម​មនុស្ស 54.98 ក្នុង 100.000 នាក់ ។​
18. ទីក្រុង​ម៉ា​សេ​អូ (Maceio) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 55.63 ក្នុង 100.000 នាក់ ។​
17. ទីក្រុង​គូលី​យ៉ា​កាន (Culiacan) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 56.09 ក្នុង 100.000 នាក់ ។​
16. ទីក្រុង​ហ្សូ​អៅ ប៉េ​ស្សូ​អា (João Pessoa) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 58.40 ក្នុង 100.000 នាក់ ។​
15. ទីក្រុង St. Louis សហរដ្ឋអាមេរិក មាន​អត្រា​ឃាតកម្ម​មនុស្ស 59.23 ក្នុង 100.000 នាក់ ។​
14. ទីក្រុង​សាល់​វ៉ាល់​ឌ័​រ (Salvador) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 60.63 ក្នុង 100.000 នាក់ ។​
13. ទីក្រុង​ណា​តា​ល (Natal) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 60.66 ក្នុង 100.000 នាក់ ។​
12. ទីក្រុង​ហ្វ័​រ​តា​ឡេ​ហ្សា (Fortaleza) ប្រទេស​ប្រេ​ស៊ី​ល មាន​អត្រា​ឃាតកម្ម​មនុស្ស 60.77 ក្នុង 100.000 នាក់ ។​
11. ទីក្រុង​គី​អ៊ូ​ដា​ដ ហ្គូ​អា​យ៉ាណា (Ciudad Guayana) ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​មាន​អត្រា​ឃាតកម្ម​មនុស្ស 62.33 ក្នុង 100.000 នាក់ ។​
10. ទីក្រុង​កាលី (Cali) ប្រទេស​កូ​ឡុំ​ប៊ី មាន​អត្រា​ឃាតកម្ម​មនុស្ស 64.27 ក្នុង 100.000 នាក់ ។​
9. ទីក្រុង​ខេ​ប​ថោ​ន (Cape Town) ប្រទេស​អាហ្វ្រិក​ខាងត្បូង មាន​អត្រា​ឃាតកម្ម​មនុស្ស 65.53 ក្នុង 100.000 នាក់ ។​
8. ទីក្រុង​ប៉ាល​មី​រ៉ា (Palmira) ប្រទេស​កូ​ឡុំ​ប៊ី មាន​អត្រា​ឃាតកម្ម​មនុស្ស 70.88 ក្នុង 100.000 នាក់ ។​
7. ទីក្រុង​វ៉ា​ឡេ​ន​ស្យ៉ា (Valencia) ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 72.31 ក្នុង 100.000 នាក់ ។​
6. ទីក្រុង​ឌី​ស្ទ្រី​តូ សង់​ត្រា​ល់ (Distrito Central) ប្រទេស​ហុង​ឌុយ​រ៉ា​ស មាន​អត្រា​ឃាតកម្ម​មនុស្ស 73.51 ក្នុង 100.000 នាក់ ។​
5. ទីក្រុង​ម៉ា​ទុយ​រី​ន (Maturin) ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា មាន​អត្រា​ឃាតកម្ម​មនុស្ស 86.45 ក្នុង 100.000 នាក់ ។​
4. ទីក្រុង​អាកា​ពូ​ល​កូ (Acapulco) ប្រទេស​មិ​ក​ស៊ិ​កូ មាន​អត្រា​ឃាតកម្ម​មនុស្ស 104.73 ក្នុង 100.000 នាក់ ។​
3. ទីក្រុង​សាន់ សាល​វ៉ា​ឌ័​រ (San Salvador) ប្រទេស​អែល​សាល​វ៉ា​ឌ័​រ មាន​អត្រា​ឃាតកម្ម​មនុស្ស 108.54 ក្នុង 100.000 នាក់ ។​
2. ទីក្រុង​សាន់ ប៉េ​ដ្រូ ស៊ូ​ឡា (San Pedro Sula) ប្រទេស​ហុង​ឌុយ​រ៉ា​ស មាន​អត្រា​ឃាតកម្ម​មនុស្ស 111.03 ក្នុង 100.000 នាក់ ។​
1. ទីក្រុង​កា​រ៉ា​កាស (Caracas) ប្រទេស​ហុង​ឌុយ​រ៉ា​ស មាន​អត្រា​ឃាតកម្ម​មនុស្ស 119.87 ក្នុង 100.000 នាក់ ។ ​សូរ្យកាន្ត (​ប្រៈ​ឆា​ឆាត​ធុរកិច្ច​)