ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

ហាង​បីហ្គឺ​លេខ​១​ពី​ប្រទេស​កូរ៉េ Lotteria ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ហាង​ទំនើប​មួយ​ដែល​បាន​ប្រើប្រាស់​ប្រាក់​រៀល​​ជា​គោល​ លើ​គ្រប់​​អាហារ​របស់​ខ្លួន។

 

ការ​ប្រកាន់​ជំហរ​បែប​នេះ បាន​ទទួល​ការ​កោត​សរសើរ​ជា​ច្រើន​ពី​សំណាក់​សាធារណជន។ អ្នក​លេង​ Facebook ជា​ច្រើន​នាក់ បាន​លើក​ឡើង​ថា​ហាង​បឺហ្គឺ​មួយ​នេះ បាន​​យក​ចិត្ត​ទុក​ដាក់​ និង​លើក​តម្កើង​ប្រាក់​រៀល​ខ្មែរ ជាក់ស្ដែង ដូច​ជាអ្នក​បញ្ចេញ​មតិ​ក្នុង​​ ទំព័រ Facebook របស់ ABC Cambodia Family ជា​ដើម។

 

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

 

Lotteria បាន​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ​តាំង​ពី​ដើម​មក ពោល​គឺ​នៅ​គ្រប់​ការ​ផ្សព្វផ្សាយ​របស់​ខ្លួន គេ​តែង​សង្កេត​ឃើញ​ដាក់​ប្រាក់​រៀល​ជា​និច្ច។

 

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

 

ក្រៅ​ពី​ Lotteria នៅ​មាន​ហាង​មួយ​ចំនួន​ទៀត​ដែល​ប្រើប្រាស់​ប្រាក់​រៀលជា​គោល ដូច​ជា​ហាង​កាហ្វេ T & C និង​ឱសថ​ស្ថាន​មួយ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​អត្ថបទ​ Sabay កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ជា​ដើម។

 

ចុចអាន៖ ឱសថ​ស្ថាន​​​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ​ប្រកាស​​ទូទាត់​​ប្រាក់​រៀល​សុទ្ធ​

 

តើ​ប្រិយមិត្ត ស្គាល់​ហាងទំនើប​​ណា​ទៀត ដែល​ដាក់​តម្លៃ​ទំនិញ​ជា​ប្រាក់​រៀល? ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​លើក​តម្កើង​ប្រាក់​រៀល​ខ្មែរ!

 

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

 

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

ការ​ផ្សព្វផ្សាយ​របស់ Lotteria នា​ពេល​កន្លង​មក

 

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

ការ​ផ្សព្វផ្សាយ​របស់​ហាង​កាហ្វេ​ទំនើប T & C

 

ហាង​បឺហ្គឺ​លេខ​១​ពី​កូរ៉េ យក​ប្រាក់​រៀល​ជា​គោល ទទួល​ការ​កោត​សរសើរ

ឱសថស្ថាន​មួយ​នៅ​ខេត្ត​ព្រះសីហនុ​បានទទួល​ការ​ចាប់​អារម្មណ៍​ក្រោយ​ចេញ​ប្រកាស​នេះ

 

អត្ថបទ៖ សុវត្ថិ