IMF ជ្រើសរើស យកលោកស្រី Lagarde ដឹកនាំបន្ត ក្នុងអណត្តទី២

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជ្រើសរើសយក លោកស្រី គ្រីស្ទីន ឡាហ្គាដ (Christine Lagarde) ឲ្យបន្តដឹកនាំក្នុង អណត្តិទី២ទៀត ។

នៅថ្ងៃសុក្រម្សិលមិញនេះ មូលនិធិខាងលើបាន ប្រកាសថា បានជ្រើសរើស យកលោកស្រី Lagarde ឲ្យបន្តមុខតំណែងក្នុង អណត្តិទី២ហើយ ដែលមានរយៈពេល  ៥ឆ្នាំ ។

គេបានដឹងថា លោកស្រី ឡាហ្គាដ បានជ្រើសរើសជាបេក្ខភាព តែមួយគត់សម្រាប់ឡើងកាន់ តំណែងប្រធានមូលនិធិនេះ ហើយលោកស្រីនឹងបន្ត កាន់តំណែងជាប្រធាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ខាងមុខ ។

IMF បានប្រកាសឡើងថា វាជាការសម្រេចចិត្ត មួយចេញពីសមាជិក នៃក្រុមប្រឹក្សា ភិបាលប្រតិបត្តិ IMF ។

សូមបញ្ជាក់ថា លោកស្រី ឡាហ្គាដ ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង ហើយបានឡើងកាន់មុខ តំណែងជាប្រធាន IMF នៅក្នុងឆ្នាំ២០១១ បន្ទាប់ពីលោក Dominique Strauss-Kahn បានលាលែងពីមុខតំណែង ដោយជាប់ពាក់ព័ន្ទនឹង រឿងអាស្រូវមួយ ហើយលោកស្រីជាស្ត្រី ដំបូងគេបង្អស់ដែលបានឡើង កាន់នូវមុខតំណែងនេះ ៕

IMF ជ្រើសរើស យកលោកស្រី Lagarde ដឹកនាំបន្ត ក្នុងអណត្តទី២