នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញចូលរួម សម្ភោធសមិទ្ធផលនានា ក្នុងវត្តចំបក់ធំ ខេត្តស្វាយរៀង

ស្វាយរៀង៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្នលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត បានអញ្ជើញជាអធីបតីក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តចំបក់ធំ ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលមានប្រជាពលរដ្ន មន្ត្រីរាជការចូលរួមប្រមាណ ជាង១០០០នាក់ផងដែរ។

នាយឧត្តមសេនីយ ម៉ឹង សំផន បានមានប្រសាសន៏សំណេះសំណាល នៅក្នុងពីធីនោះថា ការដែលយើទាំងអស់គ្នាបាន ខិតខំកសាង ទីវត្តអារាមនេះ ដោយសារប្រទេសយើងគោរពប្រតិបណ័ ព្រះពុទ្ធសាសនា ហើយបានចាត់ទុកជាសាសនា របស់រដ្នដែលរហូតដល់សព្វថ្ងៃនេះ   មានព្រះសង្ឃប្រមាណ ៥ម៉ឺនអង្គ និងវត្តជាង៤ពាន់វត្ត ហើយសាសនាទាំអស់បានកកើតទ្បើងវិញ ចាប់តាំងពីឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រាជរដ្នាភិបាលកម្ពុជា និងគណបក្សប្រជាជនដែលបានរំដោះ ពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានប្រែក្លាយប្រទេស អោយមានស្ថេរភាពនយោបាយ សុខសន្តិភាពពេញលេញ និងការអភិវឌ្យន៍លើគ្រប់វិស័យ ទាំងវិសយ័ពុទ្ធចក្រនិងអាណាចក្រ។