រកឃើញជ័យលាភីជើងឯក ចម្រៀងណូដូជីម៉ាន់ ឆ្នាំ២០១៦

ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រួមសហការជាមួយមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន( CJCC) នៅថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦នេះ បានរៀបចំពិធី “ ប្រលងចម្រៀង ណូដូជិម៉ាន់” ដែលធ្លាប់ធ្វើជារៀងរាល់ឆ្នាំ ហើយ សម្រាប់ឆ្នាំនេះបានបញ្ចប់ ដោយរកឃើញជ័យលាភី លេខ១ បានធ្វើដំណើរ ទៅកម្សាន្តនៅ ប្រទេសជប៉ុនរយៈពេ ៤ យប់ ៦ថ្ងៃ។

នាមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ( CJCC) នារសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៦នេះ ការប្រឡង“ ប្រលងចម្រៀង ណូដូជីម៉ាន់” ដែលមានការចូលរួម ពីសំណាក់ប្អូនសិស្សានុសិស្ស ជាច្រើននោះ មានបេក្ខជនចំនួន ១១នាក់ ចូលរួមប្រឡងដែលពួកសុទ្ធតែ ធ្លាប់ទទួលជ័យលាភីកាលពីឆ្នាំមុនៗ ហើយសម្រាប់ ជ័យលាភីលេខ១ នឹងបានធ្វើដំណើរ ទៅកម្សាន្តនៅប្រទេសជប៉ុន រយៈពេល៤ យប់៦ថ្ងៃ បានទៅលើបេក្ខជនឈ្មោះ ថេត ចន្ទសុធា ដែលបេក្ខភាពរូបនេះ ធ្លាប់បានទទួលពានរង្វាន់ ចម្រៀងភាសាជប៉ុនសម្រាប់ ជនបរទេសកាលពីឆ្នាំ ២០១២ នៅប្រទេសជប៉ុន។

លោក ស៊ាង និមល ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានថ្លែងនាឱកាសនេះថា “ កម្មពិធីប្រលងចម្រៀងណូដូជីម៉ាន់ ជាផ្នែកមួយសម្រាប់ រឹតបណ្តឹងចំណងមិត្តភាព រវាងប្រទសទាំងពីរ កម្ពុជា-ជប៉ុន ក៏ដូចជាលើកទឹកចិត្ត ដល់អ្នកសិក្សាភាសាជប៉ុន ដែលមានជំនាញផ្នែកសិល្បៈ ចម្រៀងមានឱកាស បង្ហាញនូវទេពកោសល្យ របស់ខ្លួនជូនដល់សារធារណៈជនបានស្គាល់ “ ។

សូមបញ្ជាក់ថា កម្មពិធី ប្រលងចម្រៀង ភាសាជប៉ុននេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ មកម្លេះដែលនេះជាលើកទី៥ ហើយនៃការប្រឡង ហើយក្នុងឱកាសរំលឹក ខួបលើកទី៥នេះ ភាគីទាំងពីរកម្ពុជា-ជប៉ុន បានសម្រេចរៀបចំ ការប្រកួតកំពូលជើងឯក ចម្រៀងណូដូជីម៉ាន់ ជាលើកដំបូងដែលធ្វើឡើង នៅថ្ងៃនេះ ៕

រកឃើញជ័យលាភីជើងឯក ចម្រៀងណូដូជីម៉ាន់ ឆ្នាំ២០១៦

រកឃើញជ័យលាភីជើងឯក ចម្រៀងណូដូជីម៉ាន់ ឆ្នាំ២០១៦

រកឃើញជ័យលាភីជើងឯក ចម្រៀងណូដូជីម៉ាន់ ឆ្នាំ២០១៦