គូស្វា​មីភរិយាថ្មី មកពី​បណ្តា​ប្រទេស នៅលើ​ពិភពលោក ប្រមាណ​ជាង ៣០០០គូ បាននាំគ្នា​រៀបចំ ពិធី​អាពាហ៍ពិពាហ៍ នៅក្នុង​ប្រទេសកូរ៉េ​ខាងត្បូង

សេអ៊ូល៖ គូស្វាមីភរិយាថ្មីប្រមាណជាង ៣០០០គូ បាននាំគ្នាមករៀបចំ ពិធីអាពាហ៍ពិពាហ៍ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ថា វាជាមហាអស្ចារ្យណាស់ សម្រាប់គូស្វាមីភរិយាថ្មី ដែលបាននាំគ្នា មកកាន់ប្រទេសកូរ៉េខាងត្បូង ហើយប្រារព្វពិធី អាពាហ៍ពិពាហ៍ នៅក្នុងព្រះវិហារមួយ ដែលនេះជាកម្មវិធីមួយធ្វើឡើង នៅទូទាំងចក្រវាឡិ៍តែម្តង ។

នៅមុនថ្ងៃប្រារព្ធ ពិធិអាពាហ៍ពិពាហ៍ឡើង គូស្វាមីភរិយាទាំងអស់ បានមកជួបជុំគ្នា ដោយមានអាជ្ញាធរ នៅព្រះវិហារមួយ ចាត់ចែងកម្មវិធី ដែលផ្តើមធ្វើឡើង នៅថ្ងៃសៅរ៍នេះ នៅក្រុង Gapyeong ភាគខាងកើត ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

ព្រះវិហារនៅក្រុងនេះ មានបរិវេណធំទូលាយ ហើយគេតែងតែប្រារព្ធពិធិ នេះជារៀងរាល់លើក ដោយចាប់ផ្តើមតាំងពី ឆ្នាំ ១៩៦០ មកម្ល៉េះ ។ អ្នកដែលបានរៀបចំ ពិធីអាពាហ៍ពិពាហ៍ដំបូងគេ នៅក្នុងព្រះវិហារនេះ បានលាចាកលោក ទៅហើយ ក្នុងវ័យ៩២ឆ្នាំ នៅខែកញ្ញា ឆ្នាំ២០១៣ ៕

គូស្វា​មីភរិយាថ្មី មកពី​បណ្តា​ប្រទេស នៅលើ​ពិភពលោក ប្រមាណ​ជាង ៣០០០គូ បាននាំគ្នា​រៀបចំ ពិធី​អាពាហ៍ពិពាហ៍ នៅក្នុង​ប្រទេសកូរ៉េ​ខាងត្បូង