Samsung Pay មានអ្នកចុះឈ្មោះដល់ទៅ 5លាននាក់ នឹងពង្រីកទៅក្នុងប្រទេសចិននៅខែមិនានេះហើយ

Samsung Pay មានអ្នកចុះឈ្មោះដល់ទៅ 5លាននាក់ នឹងពង្រីកទៅក្នុងប្រទេសចិននៅខែមិនានេះហើយ

ថ្ងៃនេះសេវាកម្ម Samsung Pay តាមរយៈស្មាតហ្វូន Samsung បានឈានទៅដល់លំដាប់ខ្ពស់មួយហើយ បន្ទាប់ក្រុមហ៊ុនពីបានដាក់អោយដំណើរនូវសេវាកម្មនេះអស់រយៈពេល 6ខែកន្លងមកនេះ នៅក្នុងប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក ។ ជាក់ស្តែង សេវាកម្ម Samsung Pay នេះត្រូវបានអតិថិនចុះឈ្មោះប្រើចំនួន 5លាននាក់ ដែលបានដំណើរការជាង 500 លានដុល្លាក្នុងប្រតិបត្តិការនេះ ។ ថ្មីៗនេះសេវាកម្ម Samsung Pay គឺមានតែនៅលើកំពូលស្មាតហ្វូនទំនើបៗចុងក្រោយរបស់ Samsung ដូចជា Galaxy S6, Galaxy S6 edge, Galaxy Note5, Galaxy S6 edge+ ប៉ុន្តែនៅក្នុងឆ្នាំ2016នេះ ក៏បានបំពាក់រួចរាល់ដែរនូវសេវាកម្មនេះ នៅលើស្មាតហ្វូនដែលទើបនឹងចេញថ្មីគឺ Galaxy A7 (2016) និងGalaxy A5 (2016) ។ ព៌តមានជាផ្លូវការដ៏ល្អមួយទៀត ក្រុមហ៊ុន Samsung បានបញ្ជាក់ថានឹងពង្រីកការប្រើប្រាស់ នូវសេវាកម្ម Samsung Pay នេះ នៅក្នុងប្រទេសចិនក្នុងខែមិនានេះហើយ ហើយបន្ទាប់មកគឺប្រទេសអូស្រ្តាលី, ប្រេស៊ីល, សឹង្ហបូរី, អេស្បាញ, កាណាដា និងចក្រភពអង់គ្លេស ។ ក្រុមហ៊ុន Samsung បាននិយាយថា សេវាកម្មនេះត្រូវបានអនុម័តយ៉ាងឆាប់រហ័ស និងទទួលបានការគាំទ្រ កើនឡើងជាលំដាប់ជាង 70ធនាគារនៅលើពិភពលោក ។

Samsung Pay មានអ្នកចុះឈ្មោះដល់ទៅ 5លាននាក់ នឹងពង្រីកទៅក្នុងប្រទេសចិននៅខែមិនានេះហើយ

Samsung Pay មានអ្នកចុះឈ្មោះដល់ទៅ 5លាននាក់ នឹងពង្រីកទៅក្នុងប្រទេសចិននៅខែមិនានេះហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Samsung Pay មានអ្នកចុះឈ្មោះដល់ទៅ 5លាននាក់ នឹងពង្រីកទៅក្នុងប្រទេសចិននៅខែមិនានេះហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Samsung Pay មានអ្នកចុះឈ្មោះដល់ទៅ 5លាននាក់ នឹងពង្រីកទៅក្នុងប្រទេសចិននៅខែមិនានេះហើយ

ចុះថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ 2016 ម៉ោង 11:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ